ទឹកដូងត្រូវអ្នកជំនាញផ្តល់អនុវសាសន៍ឲ្យបរិភោគឲ្យបានទៀងទាត់ដោយសារតែវាមានអត្ថប្រយោជន៍ជាច្រើន ដូចជា៖ សម្រកទម្ងន់, ផ្តល់ជាតិទឹកគ្រប់គ្រាន់, និងជួយបង្កើនសុខភាពស្បែក។ ហើយវាក៏អាចជួយផ្តល់ថាមពល, បំបាត់ភាពជ្រីវជ្រួញ និងជួយពង្រឹងសុខភាពទូទៅផងដែរ។ អត្ថប្រយោជន៏នៃសុខភាពបានពីទឹកដូងមានដូចខាងក្រោម៖ ជួយពង្រឹងភាពស៊ាំ ទឹកដូងជាភ្នាក់ងារប្រឆាំងនឹងមេរោគខ្លាំងបំផុត។ ដូច្នេះ វាមានសមត្ថភាពជួយការពារខ្លួនអ្នកពីបាក់តេរី, វីរុស និងផ្សិត។ ការទទួលទានទឹកដូងឲ្យបានទៀងទាត់អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងការពារអ្នកពីវីរុស, បាក់តេរី និងមេរោគផ្សិត។ ហើយវាក៏អាចជួយឲ្យអ្នកជាសះស្បើយបានឆាប់ផងដែរ។ ទឹកដូងជំនួយដល់ប្រព័ន្ធរំលាយអាហារ ភេសជ្ជៈនេះមានកម្រិតជាតិសរសៃខ្ពស់ជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ។ សារធាតុចិញ្ចឹមទាំងនេះមានសមត្ថភាពជួយកម្ចាត់ជាតិពុលចេញពីរាងកាយ និងការពារពីជំងឺមហារីកពោះវៀនធំ។ ហើយវាក៏អាចជួយសម្រួលដល់ការបញ្ចេញចោល និងការពារពីជំងឺទល់លាមក។ លើសពីនេះទៀត ទឹកដូងអាចជួយរក្សាកម្រិតជាតិស្ករ និងសមតុល្យបាក់តេរីមិនល្អ និងល្អនៅក្នុងពោះវៀន។ ទទួលទានទឹកដូងល្អចំពោះតម្រងនោម ទឹកដូងអាចផ្តល់អត្ថប្រយោជន៏យ៉ាងខ្លាំងនៅក្នុងការព្យាបាលជំងឺតម្រងនោម ដោយសារវាមានផ្ទុកនូវសារធាតុជួយបង្កើនទឹកនោម។ វាជួយកម្ចាត់ជាតិពុល និងបាក់តេរីចេញពីក្នុងខ្លួន។ ជួយសម្រួលដល់សម្ពាធឈាម ជំងឺលើសឈាមបណ្តាលមកពីអសមតុល្យសារធាតុអេឡិចត្រូលីតនៅក្នុងរាងកាយ។ ទឹកដូងអាចជួយបង្កើតសមតុល្យសារធាតុអេឡិចត្រូលីតធម្មតា និងបន្ថយសម្ពាធឈាមរបស់អ្នក។ ទឹកដូងអាចជួយផ្តល់ជាតិទឹកបានល្អប្រសើរជាងភេសជ្ជៈដទៃៗទៀត ទឹកដូងអាចជួយផ្តល់ជាតិទឹកដល់មនុស្សក្នុងកំឡុងពេល និងក្រោយពេលហាត់ប្រាណ។ តែទោះបីជាយ៉ាងណា ភេសជ្ជៈទាំងនេះមានផ្ទុកនូវសារធាតុផ្អែម, ជាតិពណ៌ និងជាតិស្ករ។ ដូច្នេះទឹកដូងអាចផ្តល់ជាតិទឹកដល់រាងកាយបានច្រើន បន្ទាប់ពីធ្វើលំហាត់ប្រាណរួច។ ពិសារទឹកដូងជួយឲ្យស្បែកស្អាត ការឧស្សាហ៏ទទួលទានទឹកដូងឲ្យបានច្រើនក្នុងរយៈពេល ៣ខែនឹងជួយពង្រឹងស្បែករបស់អ្នក។ វានឹងជួយបន្សុទ្ធជាតិពុល, ផ្តល់ជាតិទឹក និងបំបាត់ភាពជ្រីវជ្រួញ។ ហើយវាក៏អាចបញ្ឈប់ការកើនឡើងនៃ សេប៊ូម ផងដែរ។ វាអាចជួយសម្រកទម្ងន់ ប្រសិនបើអ្នកកំពុងព្យាយាមចង់សម្រកទម្ងន់ តែស្របពេលជាមួយគ្នា អ្នកស្រេកឃ្លានអាហារផ្សេង គួរតែពិសារទឹកដូង។ ភេសជ្ជៈនេះនឹងជួយបំពេញតម្រូវការរបស់អ្នក ព្រោះវាមានជាតិផ្អែមពីធម្មជាតិ។ អ្នកពិសារវាដោយមិនចាំបាច់ត្រូវបារម្ភឡើយ ព្រោះវាមានជាតិកាឡូរីទាបបំផុត។ វានឹងជួយការពារអ្នកពីការទទួលទានច្រើន ព្រោះវាសម្បូរទៅដោយជាតិសរសៃ ដែលធ្វើឲ្យអ្នកមានអារម្មណ៏ឆ្អែត។ ទឹកដូងអាចជួយការពារពីជំងឺពុកឆ្អឹង និងជំងឺផ្លូវចិត្ត ទឹកដូងមានផ្ទុកនូវសារធាតុម៉ាញ៉េស្យូម, សារធាតុខនិជ ដែលជំនួយដល់សុខភាព និងធ្វើឲ្យឆ្អឹងរឹងមាំ។ ហើយវាក៏អាចជួយប្រយុទ្ធប្រឆាំងនឹងជំងឺផ្លូវចិត្តផងដែរ។ យោងតាមអ្នកជំនាញផ្នែកឱសថបានឲ្យដឹងថា ទឹកដូងមានផ្ទុកនូវសារធាតុខនិជជាច្រើនដែលគួរតែមានរួមបញ្ចូលនៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ ប្រសិនបើរាងកាយរបស់អ្នកមានសារធាតុខនិជមិនគ្រប់គ្រាន់ វាអាចបណ្តាលឲ្យអ្នកអស់កម្លាំង, កើតជំងឺហឺត និងជំងឺទឹកនោមផ្អែម។ វាជួយពន្យាភាពចាស់ ធាតុវិទ្យុសកម្មជាសារធាតុគីមីដែលអាចបង្កើនភាពចាស់។ ដើម្បីពន្យានៃភាពចាស់ អ្នកត្រូវបញ្ឈប់ការកើនឡើងនៃធាតុវិទ្យុសកម្ម។ សារធាតុប្រឆាំងនឹងអុកស៊ីតកម្មមានសមត្ថភាពអាចជួយកម្ចាត់ម៉ូលេគុលមិនល្អចេញ ហើយអ្នកអាចរកសារធាតុប្រឆាំងនឹងអុកស៊ីតកម្មបាននៅក្នុងទឹកដូង។ ការរក្សាជាតិទឹកនៅក្នុងខ្លួនគឺជារឿងសំខាន់ ជាតិទឹកដែលយើងទទួលបានពីទឹកដូង តែមួយភ្លែតវានិង តែមិនអាចរក្សាទុកនៅក្នុងខ្លួនបាននោះទេ តែពេលនេះមានវិធីងាយៗ ដែលអាចជួយយើងបាន នោះគឺ សាកទឹកដូងជាមួយនឹងអំបិល បន្តិច ចូលទៅក្នុងទឹកដូង រួចទុកវាបន្តិច ហើយចាំផឹកទៅជាការស្រេច។
ប្រភព៖ angkortechs