ស៊ែរឲ្យនំត្នោតខ្មែរមួយមក...របៀបធ្វើនំត្នោតខ្មែរឃើញភ្លាមគួរឲ្យចង់ទិញញ៉ាំភ្លែត !
ណារ៉ា
-

របៀបធ្វើនំត្នោត (ងាយៗ) គ្រឿងផ្សំ ផ្លែត្នោតទុំ ៥ផ្លែ ម្សៅខ្សាយ ១.៥គីឡូ ស្ករត្នោត ១គីឡូ សាច់ដូងចាស់ កោសរួច១ផ្លែ ស្លឹកចេក បើចំហុយក្នុងកន្ទោង ឬចំហុយក្នុងថាស ក៏បាន

របៀបធ្វើ កោសត្នោតនឹងកញ្ជ្រែងយកតែសាច់ត្នោតកុំឲ្យដោយសសៃត្នោត រួចលាយម្សៅ និងស្ករឲ្យសព្វល្អ ទុករយៈពេល៥ទៅ៧ម៉ោង។ ពេលម្សៅដែលលាយឡើងហើយ ដួសដាក់កន្ទោង រោយសាច់ដូងពីលើ រួចយកទៅចំហុយរយៈពេលប្រហែល៤០នាទី រួចស្រង់ចេញជាការស្រេច៕