បងប្អូនធ្លាប់ឃើញមើមឈូកឬនៅ? សូមមើលពីវិធីរកមើមឈូកនិងអត្ថប្រយោជន៍ !
ណារ៉ា
-

ប្រហែលជាបងប្អូនយើងមួយចំនួនមិនធ្លាប់លឺនិងស្គាល់មើមឈូកនោះទេ គេធ្លាប់ស្គាល់តែក្រអៅឈូកប៉ុណ្ណោះ តែពេលនេះសូមនាំយកប្រយោជន៍របស់មើមឈូកសំរាប់សុខភាព។

– វិធីធ្វើ ទឹកមើមឈូក ដើម្បីសុខភាព – ទឹកមើមឈូក មានការនិយមយ៉ាងខ្លាំងនៅបណា្តប្រទេស ជាច្រើនព្រោះអាចជួយដល់អ្នក ដែលអស់កម្លាំង រសេះរសោះ ក្តៅក្នុង ស្ងួតក កែពិស បំបាត់ស្លេស្ម ពង្រឹងប្រពន្ធ័ការពារ ជំនួយក្រពះ ជួយឲ្យគេងលក់ស្រួល បំប៉នឈាម បំប៉នបេះ បំប៉នភ្នែកឲ្យភ្លឺថ្លា បំប៉ន ខួរក្បាល ការពារ ជំងឺមហារីក។
*វិធីធ្វើ៖ –មើមឈូកកន្លះគីឡូ -ទឹកស្អាត លាងមើមឈូកឲ្យស្អាត រួចហាន់ជាបន្ទះដាក់ចូលឆ្នាំងចាក់ទឹកចូលដាំឲ្យពុះប្រមាណ ២០នាទីរួចស្រង់ មើមឈូកចេញជាការស្រេច។អាចពិសារក្តៅ ឬ ត្រជាក់ដាក់ ទឹកកក បើចូលចិត្តផ្អែម ថែមទឹកឃ្មុំតាមចំណូលហាមប្រើស្ករដែលធ្វើឲ្យក្តៅ។ ពិសារទឹកមើមឈូកជាមួយទឹកឃ្មុំជាប្រចាំអាចឲ្យអ្នកក្អួតធ្លាក់ឈាមឬធ្លាក់ឈាមដោយឬសដូងបាតបានធូរស្រាល។
តើគេរកមើលឈូកបានដូម្តេច?
គេរកមើលដើមឈូកតូចហើយថ្លោស ដែលមានត្រួយតែមួយសន្លឹក ទើបលូកដៃតាមដើមវាលុះត្រាតែប៉ះមើម រួចកាយភក់យ៉ាងប្រុងប្រយ័ត្នទៅតាមជួរមើមរហូតដល់ចុងមើមទើបលើកមើមថ្នមៗ ទើបវាមិនបាក់! យើងអាចហូបមើមឈូកស្ងោរជំនួសបាយបានក្នុងជំនាន់ខ្មែរក្រហម។ ចំណាំ៖មើមឈូកជា អាហារ មិនមែន ជាឱសថ ឡើយ