មន្ត្រីសាលាក្រុង ចាប់បានគោមួយក្បាលដែលដើរអនាធិបតេយ្យ តាមផ្លូវសាធារណៈ បញ្ជូនអោយកងទព័ ដើម្បីព្រមានម្ចាស់គោដ៏ទៃទៀត
-

ក្រុងព្រះសីហនុៈ លោកអុី សុខឡេងអភិបាល ក្រុងព្រះសីហនុ អោយដឹងថា នៅរសៀល ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨នេះ មន្ត្រីសាលាក្រុង ចាប់បានគោមួយក្បាលដែលដើរអនាធិបតេយ្យ តាមផ្លូវសាធារណៈ ដឹកយកទៅរក្សាទុកនៅសាលា ក្រុងព្រះសីហនុ រួចនឹងបញ្ជូនបន្តទៅជូនកងទព័តាមគោលការណ៏ ដែលរដ្ឋបាលក្រុងបានកំណត់។

បើតាមលោកអភិបាលក្រុងបញ្ជាក់ថា ករណីនេះមិនមានការសម្រួលអ្វីទេជាមួយបងប្អូនម្ចាស់គោ ហើយលោកអភិបាលក្រុង ក៏ជម្រាបបន្ថែមដល់បងប្អូនម្ចាស់គោទាំងឡាយ កុំព្រលែងគោអោយដើរអនាធិបតេយ្យក្នុងក្រុងទៀត ជៀសវាងការខាតបង់នៅពេលដែលសមត្ថកិច្ចក្រុងចាប់បាន ៕
ប្រភពៈ ណុត