អ្នកនាង ឆៃលី ដាឡែន៖ ឈ្មោះថាជាពេទ្យ គឺជាឈ្មោះដែលបងប្អូនមានជំនឿចិត្ត ក្នុងការជួយជីវិតមនុស្ស តែបើពេទ្យមានត្រឹមតែឈ្មោះ ក៏គ្មានមនុស្សណាម្នាក់ជឿជាក់ទៀតដែរ...
-

ភ្នំពេញ​ ៖ ក្រោយពីមានសារព័ត៏មានបានចុះផ្សាយ ពីម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា Jolly BabyShop​ ជាស្រ្តីម្នាក់រងនូវការឈឺចាប់ពីសំណាក់គ្រូពេទ្យយ៉ាងខ្លាំង ដែលបណ្តោយក្មេងទើបនឹងកើតបានបួនថ្ងៃប៉ុណ្ណោះ សូម្បីតែពន្លឺថ្ងៃបែបណាក៏គាត់មិនទាន់ឃើញ តែបែរជាស្លាប់ដោយសារតែគ្រូពេទ្យមួយចំនួនដែលគ្មានវិជ្ជាជីវៈត្រឹមត្រូវ បណ្តោយកូនក្មេងដ៏គួរឲ្យស្រលាញ់ត្រូវព្រាត់ម្តាយ ម្តាយព្រាត់កូន ឪពុកព្រាត់កូន​ ជីដូន បងប្អូនព្រាត់មនុស្សម្នាក់ដ៏គួរឲ្យស្រលាញ់ទៅវិញ។ បើបញ្ហាទាំងនេះកើតលើគ្រួសាររបស់អ្នកវិញតើអ្នកនឹងគិតយ៉ាងណា? ពាក្យថាគ្រូពេទ្យ ឈ្មោះថាគ្រូពេទ្យ ជាឈ្មោះមួយដែលមនុស្សគ្រប់គ្នាតែងគោរពស្រលាញ់ មិនថាអ្នកមាន អ្នកក្រតែងតែទៅពឹងពាក់ ក្នុងការព្យាបាល តែបើមានគ្រូពេទ្យដែលមិនចេះទទួលខុសត្រូវ លើជីវិតមនុស្សផងនោះ តើមានឈ្មោះថាជាពេទ្យធ្វើអ្វី? ឬក៏ដើម្បីតែលុយមិនខ្វល់ពីអ្វីទាំងអស់ អ្នកណាចង់ស្លាប់ ចង់រស់ក៏មិនខ្វល់ សំខាន់ បើគឺបានលុយ។ ដូចលោកអ្នកបានឃើញរួចមកហើយថា មានសារព័ត៏មានជាច្រើនបានចុះផ្សាយពីមន្ទីរពេទ្យមួយកន្លែង ព្រោះតែមិនអើពើរជាមួយអ្នកជំងឺ ទើបក្រុមគ្រួសារមួយនេះ ជួបរឿងដែលនឹកស្មានមិនដល់បែបនេះ។ ទុក្ខសោក ក្តីវេទនា ដែលស្រ្តីរូបនេះបានជួប វាពិតធំធេងខ្លាំងណាស់ សម្រាប់ជីវិតជាមនុស្សស្រ្តីម្នាក់ ដែលមានឈ្មោះថាជាម្តាយគេនោះ។

មន្ទីរពេទ្យដែលស្រ្តីម្ចាស់គណនីហ្វេសប៊ុក បានធ្វើការបង្ហោះ និង សូមឲ្យបងប្អូនទាំងអស់ជួយរកយុត្តិធម៍ជូនខ្លួនផងនោះ មានឈ្មោះថា "មន្ទីរ​ពេទ្យ​សង់​ត្រាល់​" ។
នៅក្នុងករណីដ៏សែនឈឺចាប់មួយនេះ អ្នកនាង ឆៃលី ដាឡែន ដែលមានស្រ្តីម្នាក់ដែលធ្លាប់ឆ្លងកាត់ជីវិត ជាម្តាយខំពរពោះ អស់រយៈ​ពេល​៩​ខែ​១០​ថ្ងៃ ខំថែរក្សា ថ្នាក់ថ្នម ទម្រាំតែបានបង្កើតមកឈឺចាប់ខ្លាំងប៉ុណ្ណា តែបែជាមកជួបរឿងអកុសលបែបនេះ ដោយអ្នកនាងបានលើកឡើងថា "ហេតុអីពេទ្រខ្មែរចូលចិត្តអញ្ចឹងម៉េស? បើនៅស្រុកគេវិញក្មេងមិនស្លាប់ទេ​ អ្វីដែលសំខាន់គេជួយជីវិតមនុស្សសិនទើបគេនិយាយរឿងលុយ​ តែខ្មែរចូលចិត្តសួរលុយមុន? អ្វីដែលសំខាន់គឺជីវិតមនុស្សដែលគេត្រូវជួយ​ ទោះអ្នកជំងឺជាហើយឬមិនស្លាប់អោយលុយគេឬមិនអោយក៏គេមិនដែលខ្វល់ដែល​ សំខាន់គឺជីវិតមនុស្ស​ ហើយមួយទៀតឆ្ងល់ថាទៅរៀនពេទ្រអស់ទាំងលុយៗ​ ចង់ក្លាយជាពេទ្រដើម្បីជួយជីវិតប្រជាជន​ ចុះហេតុអីបានក្លាយជាពេទ្រហើយមិចមិនជួយជីវិតមនុស្សទៅ? ជាពេទ្រឬគ្រាន់តែឈ្មោះថាជាពេទ្រទេ? អាណិតគ្នាណាស់ឃើញពន្លឺទើបតែបាន4ថ្ងៃ​ ឥឡូវទៅវិញ​ ហុឺ​ ហើយម្តាយខំពរពោះតាំងពីមួយខែរហូត9ខែ10ថ្ងៃរហូត​ វេទនាចាញ់ផង​ អីផង​ ព្រោះតែកូនសុខចិត្តទ្រាំហើយទន្ទឹងចាំមើលមុខកូន​ ពេលនេះតើអោយគាត់ធ្វើយ៉ាងម៉េច? បើសិនជាអ្នកដែលជាពេទ្រវិញអ្នកមានអារម្មណ៍យ៉ាងម៉េច? នេះគ្រាន់តែខ្ញុំមិនមែនជាពេទ្រខ្ញុំខ្លោចចិត្តជំនួស​ បើសិនខ្ញុំជាពេទ្រវិញ​ ខ្ញុំមិនអង្គុយបើភ្នែកមើលដូចពេទ្រដែលគ្មានសីលធម៍ដូចពេទ្រអែងទេ​ សុំអ់យោបល់ហើយ​ ខ្ញុំនិយាយលែងចេញព្រោះណែនទ្រូងណាស់នៅពេលខ្ញុំឃើញរូបភាពនេះ"។
នៅក្នុងនោះមន្រ្តីជាន់ខ្ព​ស់​នៃ​ក្រសួងសុខា​​​ភិបាល ក៏បានលើកឡើងដែរថា កោះកុង​៖ មន្ត្រីជាន់ខ្ព​ស់​នៃ​ក្រសួងសុខា​​​ភិបាលបាន​ក្រើ​​​​​​​​​​នរម្លឹក​ដល់​ក្រុមគ្រូ​​​​​​​​​ពេទ្យ​មួយចំនួន​​​​​​​​​​​​នៅ​កម្ពុ​​​​​​​​​​​​​​​​​​​ជា​ថា សូមកុំ​ធ្វើជា​គ្រូពេទ្យ​មាំទាំ​​​​​​​​​​​តែ​ជំនាញ​មួយ​មុ​​​​​​​​​​​​​​​ខ ហើយ​បែរជា​​​​​​​​​​​​​​​​​​ខ្វះ​ក្រមសីលធម៌​វិជ្ជា​​​​​​​​​​ជីវៈ​ទៅលើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកជំងឺ​ឲ្យ​​​​​សោះ ពោល​​​​​​​​​​​​​​​​​​​​គឺ​ប្រកាន់​ភ្ជាប់​នៅ​គុណធម៌ ចំ​​​​​​​​​​ណេះដឹង​ពិតប្រា​​​​​​​​​​​កដ ដើម្បី​ជួយសង្គ្រោះ​ជី​​​​​​​​​​​​វិត​មនុស្ស និង​លើក​​​​​​​​​​ស្ទួយ​វិស័យ​សុ​​​​​​​​​​​​​​​​ខាភិបាល​នៅ​កម្ពុជា​។​ ​ការដាក់​តឿន​ក្រើនរ​​​​​​​​​​ម្លឹក​របស់លោក​សា​​​​​​​​​​​ស្ត្រ​ចា​រ្យ ធា គ្រុយ រដ្ឋលេ​​​​​​​​​​​​​​​​​​ខាធិការ​ក្រសួងសុខា​​​​​​​​​ភិបាល និង​​​​​​​​​​​​​​​​​​ជា​ប្រធាន​គណៈ​គ្រូពេទ្យ​កម្ពុជា​យ៉ាង​ដូច្នេះ​​​​​​​​​​​ ធ្វើឡើង​ក្នុង​សន្និបាត​សរុប​លទ្ធផល​ការងារ​ការិ​យាល័យ​គ​​ណៈ​គ្រូពេទ្យ​ខេ​​​​​​​​​​​​​​​​​​ត្តកោះកុង រយៈពេល​២​ឆ្នាំ លើក​ទី​១ នៃ ​​​​​​​​​​អាណត្តិ​៦​ឆ្នាំ កាលពី​ល្ងាច​ថ្ងៃទី​៧ មិថុនា​។ ​ លោក​សាស្ត្រ​ចា​រ្យ សង្ក​ត់ធ្ងន់ថា បើ​គ្មា​ន​សីលធម៌​​​​​​​​​​ថ្លៃថ្នូរ និង​គ្មាន​​​​​​​​​​​​​​​​​​​​ការទទួល​​​​​​​​​​ខុសត្រូវ​ចំពោះ​​​​​​​​​​​​អ្នកជំ​​​​​​​​​​​​​ងឺ ហើយ​គិ​​​​​​​​​​​​​​​​​​​​​​​តតែ​ផលប្រយោជន៍​បុគ្គល​​​​​​​​​​​​ វា​ជា​រឿង​គ្រោះ​​​​​​​​​​ថ្នាក់​បំផុត​​​​​​​​​​​​​ដែល​ឲ្យ​បាត់បង់​​​​​​​​​​​​​​​ភាពជឿជាក់ ​​​​​​​​​​​​និង​រង​ការរិះគន់ ចំពោះ​តួ​​​​​​​​​​​​​​​​​​​​នាទី​ជា​គ្រូពេទ្យ​។ ក្រៅពី​ការ​ក្រើនរម្លឹក​ដល់​​​​​​​​​​​​​​​​​​​​​​ក្រុមគ្រូពេទ្យ លោ​​​​​​​​​​ក ធា គ្រុយ ក៏បា​​​​​​​​​​ន​ស្នើ​ដល់​ប្រធា​​​​​​​​​​​ន​មន្ទីរ​​​​​​​​​​​​ពេ​​​​​​​​​​​​​​​​​​​​​​​​ទ្យបង្អែក​ខេត្តកោះកុង ចាំបាច់​ចាត់​ក្រុម​​​​​​​​​​គ្រូពេទ្យ​ប្រចាំកា​​​​​​​​​រ​មើលថែទាំ​​​​​​​​​​​​អ្នកជំងឺ​ឱ្យ​ល្អ​​​​​​​​​​​ប្រសើរ​តា​​​​​មច្បាប់​វិន័យ​ពេទ្យ​។​​ ​តាមរយៈ​ការស្នើ​របស់​ក្រសួង​សុខាភិបាល លោក ហៃ ឡៃ​សុន ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តកោះកុង​​​​​​​​​​​​​​​​​​​​​​ លើកឡើងថា បញ្ហា​ថែទាំ​ព្យាបាល​ពលរដ្ឋ​អ្នកជំ​​​​​​​​​​​ងឺ​នៅក្នុង​ខេត្ត​​​​​​​​​ ក្រុមគ្រូពេ​​​​​​​​​​ទ្យ​ជំនាញ​របស់​​​​​​​​​​​​​​​លោក បាន​ចាត់ទុ​​​​​​​​​​​​​​​​​​​​កថា ការងារ​អាទិភាព​ដ៏​សំខាន់បំផុត​។ ប្រធាន​មន្ទីរពេទ្យបង្អែក​ខេ​​​​​​​​​ត្តកោះកុង បន្ថែមថា​​​​​​​​​​ គណៈ​ក្រុមគ្រូពេទ្យ​​​​​​​​​​​បាន​ពង្រឹង​​​​​​​​​​​​​​​​​​បទបញ្ជា​វិន័យ​ក្រមសីលធម៌​អប់រំ​ណែនាំ​ដល់​គ្រូពេទ្យ​​​​​​​​​​យ៉ាង​ត្រឹមត្រូវ ចំពោះ​ការប្រើ​ពាក្យសម្តី និង​ម៉ោ​ង​ប្រចាំកា​​​​​​​​រ ទៅតាម​ផ្នែក​នីមួយៗ ប្រសិន​​​​​​​​​​​​បើ​មាន​អ្នកជំ​​​​​​​​​ងឺ​មិន​អា​ការៈមិន​ស្រួល​។​ ​ លោក ហៃ ឡៃ​សុន​​​​​​​​​​​៖ «​ក្រុមគ្រូពេទ្យ​យើងខ្ញុំ គឺ​គោ​​​​​​​​​​រព​ទៅតាម​គោលការណ៍​​​​​​​​​​​របស់​រដ្ឋាភិបាល និង​ក្រ​​​​​​​​​​​​​​​​​​សួងសុខាភិបាល​ដែល​បានចេញ ដោយ​ខិតខំ​ធ្វើ​យ៉ាង​ផ្តល់​​​​​​​​​​សេវា​ថែទាំ​សុខភាព​ជូន​ពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ​ ២៤​ម៉ោង​លើ​២៤​​​​​​​​​ម៉ោង​។ រៀងរាល់ខែ តែងមាន​ការប្រជុំ​ពិនិត្យ​វាយតម្លៃ​ពី​ល​​​​​​​​ទ្ធផល​ការងារ​រប​​​​​​​​​ស់​គ្រូពេទ្យ​ទទួ​​​​​​​​​លបន្ទុក​ទៅ​ផ្នែ​​​ក​នីមួយៗ​ផងដែរ​»​។​ ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ការអភិវឌ្ឍន៍​វិជ្ជា​ជីវៈ​ផ្នែក​វេ​ជ្ជសាស្ត្រ​សុខាភិ​​​​​​​​​​បាល​កម្ពុជា កំពុ​​​​​​​​​ង​ត្រូវតែ​បាន​​​​​​​​​​​​​​​​​​​​​រដ្ឋាភិបាល​ផ្តោត​យកចិត្ត​ទុក​យ៉ាងខ្លាំង ដើម្បី​លើកកម្ព​​​​​​​​​​ស់​សុ​ខុ​មា​ភាព​ជូន​​​​​​​​​​​ប្រជាពលរដ្ឋ​ទាំងមូល ដែល​​តម្រូវ​កា​​​​​​​​​រថែទាំ​សុខភាព ថ្មី​ត្បិត​កម្ពុជា​ទាន់​ទំនើបកម្ម​ស្មើនឹង​ប្រទេស​ជិត​​​​​​​​​​​ក្តី​។ ទោះ​យ៉ាងនេះ​ក្តី​​​​​​​​​ ទាំង​រដ្ឋាភិបា​​​​​​​​​​​​ល និង​ក្រុមគ្រូពេទ្យ​បាន​ខិតខំ​កំណែទម្រង់ ឱ្យ​ល្អប្រសើរ ប​​​​​ញ្ចៀស​ការរិះគ​​​​​​​​​​ន់​ពី​សាធារណជន​៕
ដោយ៖ ម៉ានិច