សូម អំពាវនាវ ជួយរក យុត្តិធម៌ ឲខ្ញុំផង ដេីម្បីកុំឲ្យ គ្រោះ ថ្នាក់ ដល់ បងប្អូនកូនចៅដទៃ ទៀត ។ សូមជួយផ្សព្វផ្សាយ គឺមន្ទីរពេទ្យ សង់ត្រាល់ ហើយមន្ទីរពេទ្យនេះ បងប្អូនស្គាល់ហើយថាជាមន្ទីរពេទ្យរបស់អ្នកណា? ជីវិតវាជាកម្មផល មិនអាចគេចការស្លាប់បាន តែនេះស្លាប់ដោយការធ្វេសប្រហែសនិងបុគ្គលគ្រូពេទ្យ ឈ្មោះ Dr Sam borin ដែលគ្មានវិជ្ជាជីវះ មន្ទីរនេះយកលុយថ្លៃណាស់ តែពេលដែលយើងមានបញ្ហាថ្ងៃទី១សុខភាពល្អតែក្មេងមិនទាន់ចេះបៅគ្រូពេទ្យមកប្រាប់ថាឲព្យាយាមឲកូនបៅឲ្យបានច្រើន១ម៉ោងផឹកម្ដង បន្ទាប់មកថ្ងៃទី២កូនខ្ញុំចេះតែយំពេលនោះនាងក្ដៅខ្លួនប្រាប់ពេទ្យគ្រូពេទ្យឲ្យជូតខ្លួនទៅបន្ទាប់ពីពេលនោះមកទៀតនាងបានក្អួតទៀតទៅប្រាប់ពេទ្យៗថាមិនអីទេជារឿងធម្មតាទេការរំលាយអាហារមានចេញមានចូលបន្ទាប់មកទៀតនាងជុះលាមកៗពពុះៗពួកយើងបានប្រាប់ថាក្រពះរឺពោះវៀនកូនមិនល្អទេដឹងគ្រូពេទ្យគាត់ថាមិនអីៗទេដល់យប់ម៉ោង៣កូនខ្ញុំក្ដៅខ្លួនទៀតទៅតាមវា វាបែរជាមិនមកមើល ជាក់ស្ដែង កូនខ្ញុំ ក្ដៅខ្លួន ទៅតាមពេទ្យ វាមិនមក គ្រាន់តែអោយយើងយកកន្សែងត្រជាក់ជូតខ្លួនក្មេង ដដែលៗដោយមិនអស់ចិត្តយើងទៅទិញប្រដាប់វាស់កំដៅមកវាស់ ឃើញរហូតកំដៅ៣៨អង្សា ទៅតាមវាទៀត វាមិនមកហើយនៅតែណែនាំយើងអោយជូតកន្សែងត្រជាក់ដដែល និងថាមិនអីៗៗទេ( ដែលវាយកថ្លៃសេវាយើងសោះ ចុះទំរាំអត់លុយទៀតវាទៅជាយ៉ាងណា ) ចុងក្រោយយើងវាស់ទៀតកំដៅឡើងដល់៣៩ ទៅស្រែកសួរពេទ្យខ្លាំងៗ ទើបវាមក កូនខ្ញុំហើមពោះទៅហើយ ទើបវានិយាយថា អត់សម្ថតភាពព្យាបាលសុំបញ្ចូនមក ពេទ្យកាល់ម៉ែត្រ និង បញ្ចូនបន្តរមកពេទ្យគុន្ធបុប្ជា ( សុំកោតសសើរមន្ទីរពេទ្យគុន្ធបុប្ជាពិតជាយកចិត្តទុកដាក់ចំពោះជួយសង្រ្គោះកូនខ្ញុំនិងប្រជាជនពិតមែន ) ។ ដោយ ឡែកមន្ទីរពេទ្យ សង់ត្រាល់ គ្រូពេទ្យ Sam borin វានៅតែមិនទទួលស្គាល់ពីកំហុសនៃការធ្វេសប្រហែសរបស់វា វាបែរពន្យល់ថា នេះមកពីការវិវត្តន៏នៃជម្ងឺក្មេងទៅវិញ ចុះបើដឹងថាវានិងវិវត្តន៏ហើយចុះគេទៅហៅ លោកគ្រូឯងមិនមកភ្លាមៗមិចនៅតែមិនអីៗទុកកូនខ្ញុំរហូតធ្ងន់ធ្ងរ តើបងប្អូនជួយពិចារណាមើល ថាវាឆ្លើយសមទេ ? កូនស្រីខ្ញុំលីណាទើបកើតបាន៤ថ្ងៃសោះលោកគ្រូឯងក៏ប្រមាថជីវិតគេម្លេះដោយបានបាត់បង់ជីវិតកូនស្រីដ៏សែនស្រស់ស្អាតរបស់ខ្ញុំ ជាចុងក្រោយខ្ញុំមិនបានទាមទាញសំនងវិញទាំងអស់ព្រោះកូនខ្ញុំបានស្លាប់ទៅហើយនិងខ្ញុំចង់ឲ្យមន្ទីរពេទ្យសង់ត្រាល់នេះបញ្ឈប់គ្រូពេទ្យ Sam borin នេះជាបន្ទន់ទៅព្រោះវាគ្មានវិជ្ជាជីវះ និងទំនួលខុសត្រូវទេ យកជីវិតគេមកលេងជាល្បែងដោយគ្មានការទទួលខុសត្រូវនៅភារៈកិច្ចដែលគេគ្រប់គ្នាបានផ្ញើរវាសនានិងអាយុជីវិតទៅលើគ្រូពេទ្យនេះ។ខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានៅក្នុងសង្គមFBនេះជួយស៊ែរដើម្បីឲគ្រប់គ្នាបានដឹងនិងកុំឲជួបរឿងដ៏សែនឈឺចាប់នេះដូចក្រុមគ្រួសារខ្ញុំនិងកុំទៅទទួលសេវាកម្មនៅមន្ទីរសង់ត្រាល់នេះទៀត។ ទាក់ទិននឹងហេតុការណ៍ដ៏រន្ធត់មួយនេះ ម្ចាស់គណនីហ្វេសប៊ុក ដែលមានឈ្មោះថា Jolly BabyShop បានលើកឡើងថា "ធ្លាប់តែអានព័ត៍មានគេឥឡូវជួបខ្លួនឯង ខ្ញុំពិតជាសែនឈឺចាប់ខ្លាំងណាស់បងអើយគ្មានអ្វីនិងថ្លែង" ។
មានវីដេអូ៖ ប្រភព៖ Jolly BabyShop