ធនាគារជាតិនៃកម្ពុជា បានប្រកាសតាម Facebook Page ជាផ្លូវការរបស់ខ្លួនថា នឹងសាងសង់ អគារស្នាក់ការថ្មី លើទីតាំងចាស់ នាពេលឆាប់ៗខាងមុខ
ភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ ធនាគារជាតិនៃកម្ពុជា បានប្រកាសតាម Facebook Page ជាផ្លូវការរបស់ខ្លួនថា នឹងសាងសង់ អគារស្នាក់ការថ្មីលើទីតាំងចាស់នាពេលឆាប់ៗខាងមុខ។
យោងតាមការប្រកាស របស់ធនាគារជាតិ បានឲ្យដឹងទៀតថា អគារស្នាក់ការថ្មីនេះ នឹងត្រូវរចនាឡើង តាមលំនាំប្រាសាទភ្នំ ដែលបង្ហាញពីវប្បធម៌ខ្មែរយើង ហើយបង្ហាញពីភាពរឹងមាំ ទំនើប និងការរីកចម្រើនគ្រប់វិស័យរបស់ ធនាគារនាពេលបច្ចុប្បន្ន។ រូបភាព គម្រោងសាងសង់អាគារស្នាក់ការថ្មី និងរូបពីការវិវត្តន៍អាគារស្នាក់ការចាប់តាំងពីឆ្នាំ១៩៥៤ មក ដល់បច្ចុប្បន្ន។ ប្រភពៈ ធនាគារជាតិ នៃកម្ពុជា
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។