កម្លាំង​កងរាជអាវុធហត្ថ​ ធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន៦នាក់ បន្ទាប់ពីរ​ធ្វើ​សកម្មភាព​ឆបោក និង​ជ្រើសរើស​ប្រជាពលរដ្ឋ ឲ្យ​ចូល​បម្រើ​ជា​អាវុធហត្ថ​ដោយ​ខុសច្បាប់​
-

ភ្នំពេញៈ នៅ​រសៀល​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅ​ចំណុច​ផ្ទះ​លេខ​៨៩B ផ្លូវ២០៤ សង្កាត់​ទឹកល្អក់៣ ខណ្ឌទួលគោក ជនសង្ស័យចំនួន៦នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ ធ្វើការឃាត់ខ្លួន បន្ទាប់ពីរ​ធ្វើ​សកម្មភាព​ឆបោក និង​ជ្រើសរើស​ប្រជាពលរដ្ឋ ឲ្យ​ចូល​បម្រើ​ជា​អាវុធហត្ថ​ដោយ​ខុសច្បាប់​នោះ។

ជនសង្សយ័ទាំង៦នាក់​នោះរួមមាន ទី១ ឈ្មោះ ចក់ ស៊ា​ង​លី ភេទ​ប្រុស អាយុ៤៩ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ខេត្តបាត់ដំបង។ ទី២ ឈ្មោះ អ៊ូ ផល្លី ភេទ​ប្រុស អាយុ៥០ឆ្នាំ ស្នាក់​នៅផ្ទះ៨៩បេ ផ្លូវ២០៤ សង្កាត់​ទឹកល្អក់៣ ខណ្ឌទួលគោក។ ទី៣ ឈ្មោះ ច្រឹង វីរៈ ភេទ​ប្រុស អាយុ៣៩ឆ្នាំ។ ទី៤ ឈ្មោះ គុំ សំណាង ភេទ​ប្រុស អាយុ២៥ឆ្នាំ។ ទី៥ ឈ្មោះ ជន សំ​រ៉ុង ភេទ​ប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅ​ភូមិ កណ្តឹង​ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ។ និង​ទី៦ ឈ្មោះ ឡៅ ប៉ោ​ឃាង ភេទ​ប្រុស អាយុ៤០ឆ្នាំ។
ការឃាត់ខ្លួន​នេះ ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ដកហូត​បាន ឯកសារ​បញ្ជី​ឈ្មោះ គ្រឿង​បំពាក់ សម្ភារៈ​អាវុធហត្ថ​មួយចំនួន និង​ម៉ូតូ០៣គ្រឿង ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​តាម​នីតិវិធី៕