អស្ចារ្យណាស់! សម្តេចសង្ឃដ៏ល្បីល្បាញ និមន្តយាងមក “ភ្នំនាងដេក” ទាំងយប់ធ្វើពិធីអហោសកម្ម ក្រោយសុបិន្តឃើញរឿងមហាសែនចម្លែកមួយនេះ...
ថៃ៖ ករណីបាត់ខ្លួនក្មេងៗចំនួន១២នាក់ និងគ្រូបង្វឹកម្នាក់នៅក្នុងរូងភ្នំ នាងដេក ខេត្ត Chiang Rai ប្រទេសថៃ អស់ពេល៦ថ្ងៃនៅតែមិនទាន់មានតម្រុយណាមួយ ដែលបង្ហាញសញ្ញាវិជ្ជមាននៅឡើយ ហើយករណីនេះបានធ្វើឲ្យមានកក្រើកពេញប្រទេសថៃ ចំណែកឯបណ្តាញសារព័ត៌មានជាច្រើននៅលើពិភពលោកក៏កំពុងតែចាប់អារម្មណ៍រឿងនេះផងដែរ។
យ៉ាងណាមិញនៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចព្រះសង្ឃ បាន បុនឈុំ ជាសង្ឃល្បីឈ្មោះ មានកិត្តិនាមខ្ពស់ បាននិមន្តមក ភ្នំនាងដេក ទាំងយប់ ដោយមានរថយន្តក្បួនដង្ហែយ៉ាងអធឹកអធម។ វត្តមានរបស់សង្ឃអង្គនេះ ក្រោយពីសម្តេចព្រះសង្ឃ បាន បុនឈុំ បានមានសង្ឃដីកាថា ព្រះម៉ែនាងដេក បានមកយល់ព្រះសប្តិឲ្យ ព្រះអង្គយាងមកធ្វើអហោសកម្ម ឲ្យព្រះម៉ែនាងដេក ដែលកំពុងជាប់វិញ្ញាណនៅក្នុងរូងភ្នំមួយនេះ ហើយប្រសិនបើ សម្តេចព្រះសង្ឃ បាន បុនឈុំ មិនយាងមកធ្វើពិធីអហោសកម្មទេឲ្យព្រះម៉ែនាងដេកទេ ព្រះម៉ែនាងដេកក៏មិនអនុញ្ញាតឲ្យក្មេងៗ និងគ្រូបង្វឹកទាំងនោះចេញមកបានដូចគ្នា។ ក្រោយពីធ្វើពិធីអហោសកម្ម និងបួងសួងរួច សម្តេចព្រះសង្ឃ បាន បុនឈុំ បាននិមន្តត្រឡប់ទៅវិញ ដោយនឹងនិមន្តមកស្អែកម្តងទៀតនៅវេលាម៉ផង១រសៀល៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។