រឿងពិត! សតិអារម្មណ៍ក្មេងៗនៅពេលជួបក្រុមជួយសង្គ្រោះ និង សំណួរកំសត់ៗធ្វើឱ្យគេស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន…(មានវីដេអូ)
សីហា
-

ថៃ៖ នេះ​គឺជា​វីដេអូ​ដំបូងបង្អស់​ដែល​ក្រុម​អ្នក​ជួយសង្គ្រោះ​ជនជាតិ​អង់គ្លេស​បាន​ទៅ​ជួប​ក្មេងៗ​ទាំង ១២ និង គ្រូបង្វឹក ដែល​ទីតាំង​រកឃើញ​គឺ​នៅ​ឆ្ងាយ​ពី​ទីទួល «​ផាត​តៈ​យ៉ា​ប៊ីត​» ប្រហែល ៤០០ ម៉ែត្រ ដែល​ទីតាំង​នោះ​ឈ្មោះថា «​នើ​ន​នុម​សាវ​» ក្នុង​វេលា​ម៉ោង ៩ យប់ និង ៣៨ នាទី កាលពី​ថ្ងៃ​ច័ន្ទ ទី​២ ខែកក្កដា ឆ្នាំ ២០១៨ ក្រោយពី​ជាប់​ក្នុង​ល្អាង​ភ្នំ​យ៉ាងយូរ​អស់​រយៈពេល​ជាង ១០​ថ្ងៃ ។​

​គ្រាន់តែ​ឃើញ​អ្នក​ជ្រមុជ​ទឹក​ជនជាតិ​អង់គ្លេស​ទាំងពីរ​មកជួយ​សង្គ្រោះ ក្មេងៗ​បាន​ប្រញាប់​ស្រែក អរគុណ អរគុណ ដោយ​ក្តីរំភើប​យ៉ាងខ្លាំង ហើយក៏​សួរ​បញ្ជាក់​ផងដែរ​ថា តើ​ពេលណា​អាច​ចេញទៅ​ក្រៅ​? ជនជាតិ​អង់គ្លេស​ទាំងពីរ​បាន​ឆ្លើយតប នៅ​មិនទាន់​អាច​ចេញ​បាន ព្រោះ​មានតែ​ពួកគាត់​ពីរ​នាក់ ហើយ​ការដែល​មកដល់​ទីនេះ គឺ​ធ្វើដំណើរ​ដោយ​ការ​ជ្រមុជ​ទឹក​យ៉ាងយូរ ។​
​ដោយសារ​ក្នុង​ល្អាង​ភ្នំ​មានតែ​សភាព​ងងឹត ដូចនេះ​ក្មេងៗ​បាន​សួរថា​ថ្ងៃនេះ​ជា​ថ្ងៃ​អ្វី ហើយ​ក្រុម​អ្នក​ជួយសង្គ្រោះ​ក៏​បញ្ជាក់ ជា​ថ្ងៃ​ច័ន្ទ ឆ្លង​ចូល​សប្តាហ៍​ថ្មី ដែល​អ្នក​ទាំងអស់គ្នា​បាន​ជាប់​នៅទីនេះ​អស់​ជាង ១០ ថ្ងៃ​មកហើយ តែ​ពួក​អ្នក​គឺ​ពិតជា​រឹងមាំ ។​
​ពេលដែល​អ្នក​ជ្រមុជ​ទឹក​រៀបនឹង​ចាកចេញ ក្មេងៗ​ប៉ុន្មាន​អ្នក​បាន​ប្រញាប់​ស្រែកថា ខ្ញុំ​ឃ្លាន ខ្ញុំ​ឃ្លាន បានឮ​ដូចនេះ អ្នក​ជ្រមុជ​ទឹកបាន​ឆ្លើយតប​វិញ​ដែរ​ថា ពួកយើង​ដឹងថា អ្នក​ទាំងអស់គ្នា​ពិតជា​ឃ្លាន តែ​សុំ​រងចាំ​សិន ពួកយើង​ត្រូវ​ត្រឡប់​ទៅវិញ​ដើម្បី​នាំ​ទាំង​អាហារ និង ក្រុមគ្រូពេទ្យ​មកជួប ហើយក៏​ទុក​ពិល​មួយចំនួន​សម្រាប់​ឱ្យ​ក្មេងៗ​ប្រើប្រាស់​ផងដែរ ។​
​ពិតមែនតែ​ជាប់​ល្អាង​ភ្នំ​ជាង ១០ ថ្ងៃ តែ​ស្មារតី និង សុខភាព​របស់​ក្មេងៗ​គឺ​មើលទៅ​ពិតជា​រឹងមាំ ។ ទោះ​ពេលនេះ​រកឃើញ​ក្មេងៗ​ពិតមែន តែ​ក្រុម​អ្នក​ជួយសង្គ្រោះ​នៅ​មិនទាន់​អាច​យក​ក្មេងៗ​ចេញមកក្រៅ​ល្អាង​ភ្នំ​មកជួប​សាច់ញាតិ​ជនរងគ្រោះ​នោះទេ ៕ សូមទស្សនាវិដេអូខាងក្រោម៖