ដឹងការពិត​ ដែលពួកក្មេងៗទាំង១៣នាក់ជាប់ក្នុងរូងភ្នំ និងហេតុផលនាំឲ្យពួកគាត់ទៅលេងរូងភ្នំ គ្រប់យ៉ាងដោយសារតែ..
សីហា
-

ថៃ៖ ព័ត៌មានមួយចំនួនដែលទាក់ទងនឹងការបាត់ក្មេងទាំង១២នាក់ និងគ្រូបង្វឹកវ័យ២៥ឆ្នាំម្នាក់ ដើម្បីស្រាយចម្ងល់បងប្អូនអ្នកលេងហ្វេសបុក ដែលតែងតែសួរគ្នាទៅវិញទៅមក នៅក្នុងហ្វេសបុក។ យោងតាមការបកប្រែពីសារព័ត៌មាន Spring News ពីប្រទេសថៃ និងយោងតាមការពន្យល់របស់លោករិទ្ធីហង្សមាស បានឲ្យដឹងថា៖

ក្រុមបាល់ទាត់ជ្រូកព្រៃទាំង១៣នាក់ បានចូលទៅក្នុងរូងភ្នំនេះ ដើម្បីធ្វើពិធីខួបកំណើត ហើយបានច្រកនំចំណី ភេសជ្ជៈ និងនំខួប ចូលទៅធ្វើនៅក្នុងរូងភ្នំនោះ ប៉ុន្តែចៃដន្យ មេឃភ្លៀងទឹកជន់មក ក៏ចេះតែដើររកផ្លូវចេញ។ គ្រូបង្វឹកអាយុ២៥ឆ្នាំ បានគ្រប់គ្រងកូនក្រុមយ៉ាងល្អ លោកឲ្យក្មេងៗ កុំធ្វើចលនាច្រើន ដើម្បីសន្សំថាមពល និងមិនឲ្យផឹកទឹកដែលហូរនៅដីទេ គឺផឹកតែទឹកហូរតាមជញ្ជាំង។ គ្រូបង្វឹកបានបែងចែកអាហារ និងភេសជ្ជៈ ឲ្យក្មេងៗញាំ តែខ្លួនឯងញាំតែបន្តិចបន្តួចទេ។ គ្រូបង្វឹកឲ្យក្មេងៗនៅទីទួលមួយនេះ ព្រោះកន្លែងផ្សេងបានលិចទឹកអស់ហើយ។
ក្រុមកីឡាករទាំង១៣នាក់ បានដឹងថា មានក្រុមជួយសង្គ្រោះមកជួយពួកគេ ក្រោយពេលជាប់៣ថ្ងៃ ហើយនៅពេលក្រុមរុករក SEAL ទៅរក ពេលនោះក្រុមរុករក ២ នាក់ចេញទៅរកយ៉ាងយូរ លើស បី ម៉ោង ធ្វើឲ្យក្រុមការងារ បារម្ភសុវត្ថិភាពក្រុមរុករក២នាក់នោះ តែមិននឹកស្មានថា មកវិញជាមួយដំណឹងល្អរកឃើញក្មេងៗទាំង១៣ នោះសោះ។ ក្មេងៗខំស្រែកហៅពេលដែលដឹងថា ក្រុមរុករកបានមកដល់ ហើយពេលដែលជួបក្រុមរុករក ក្មេងៗបានសុំអាហារញាំ ហើយប្រាប់ថា ឃ្លានខ្លាំងណាស់។
ហើយមូលហេតុដែលទទួលបានកន្លងមកដែលនាំអោយដល់ការឈានចូលទៅរូងភ្នំនោះ ប្រហែលពួកគាត់ចង់ទៅធ្វើខួបកំណើតក្នុងរូងភ្នំនោះ ក្រោយមកជួបភ្លៀងខ្លាំងពុំអាចចេញក្រៅបានទើបជាប់ក្នុងរូងភ្នំនោះតែម្តង៕