ភ្នំពេញ៖ ក្មេងកំព្រាម្តាយបំបរបង់ចោលនៅមន្ទីរពេទ្យកាល់ម៉ែត្រ សព ឌីជេ អាលីយ៉ា ដែលគ្មានសាច់ញាតិបងប្អូនណាម្នាក់មកចូលរួមបុណ្យសពនោះ ពេលបុណ្យគម្រប់ខួប ៧ថ្ងៃម្សិលមិញថ្ងៃទី០៣ កក្កដា បានលេបមុខស្ត្រីវ័យ ៥០ឆ្នាំប្លាយ ដែលមានអាកប្បកិរិយាស្រងេះស្រងោចខុសបែក ធ្វើឲ្យអ្នកសិល្បៈដែលបានទៅចូលរួមបុណ្យ ៧ថ្ងៃនោះ ចាប់ផ្តើមសួរនាំរហូតដឹងថា «ស្ត្រីរូបនោះជាម្តាយបង្ហើត អាលីយ៉ា និងឪពុកក្រោយ រួមទាំងប្អូនៗ របស់នាង»។ លុះដឹងថាម្តាយ តារាចម្រៀង ស៊ូ ដាណេ ជាមិត្តស្និទ្ធស្នាល អាលីយ៉ា លើកឡើងក្នុងភាពកក់ក្តៅមួយថា «ទីបំផុតម្តាយ អាលីយ៉ា បង្ហាញមុខក្នុងបុណ្យសពនិងខួប៧ថ្ងៃនាង ពិតជាខ្លោចផ្សារណាស់ សូមបញ្ចប់ចម្ងល់និងសូមឈប់យល់ខុសលើឱពុកម្តាយដែលបានបោះបង់នាងចោលនៅកាលម៉ែត នេះគឺម្តាយបង្កើតព្រមទាំងឪពុកក្រោយ មានន័យថា ឪពុកម្តាយនាងបានលែងលះគ្នាពេលប្រសូត»។ ម្តាយឯណាមិនស្រលាញ់កូន តែគ្រានោះដោយស្ថានភាព ត្រូវ ស៊ូ ដាណេ បន្តថា «ដោយគ្មានលទ្ធភាពទីទាល់ក្រផងនោះក៍សម្រេចចិត្តទុកនាងនៅពេទ្យកាល់ម៉ែតចុងក្រោយក៍បានប្រគល់ជូនស្ត្រីម្នាក់ទទួលយកទៅចញ្ចឹម ឈ្មោះ គង់ ឡាំងសាធ ដែលជាស្ត្រីចិត្តធម៍ធ្លាប់បានចិញ្ចឹមក្មេងកំព្រាជាច្រើនមកហើយ គាត់បានចែកឋានកាលពីប៉ុន្មានឆ្នាំមុន»។ យ៉ាងណាតារាសម្តែងរូបនេះមិនព្រមចុះចាញ់ក្នុងជីវិតឡើយ ដោយនាងតស៊ូរហូតក្លាយជាតារាលេចធ្លោមួយ ហើយម្តាយនាងតែមកចង់ជួបកូនតែត្រូវនាងបដិសេធព្រោះតែគំនុំ តែម្តាយនឹកស្មានមិនដល់ពេលនេះនាងបានលាចាកលោកទៅហើយ ដោយម្តាយបានស្កាត់មកបុណ្យតាំងពីស្លាប់ភ្លាម តែគ្មានអ្នកណាដឹងឡើយ លុះពេលនេះទើបដឹង។
ប្រភព៖ dara-news