បើអស់លុយចាក់បាល់ហើយ មានអីទៀត មានតែចេញឆក់ម្ដង!!! ឃាត់យុវជន២នាក់ បន្ទាប់ពីរធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីបុរសបរទេសម្នាក់ តែមិនបានសំរេច
-

ភ្នំពេញៈ ជនសង្ស័យ២នាក់ ជិះម៉ូតូឌុបគ្នាមួយគ្រឿងបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីបុរសបរទេសម្នាក់ ដែលកំពុងជិះម៉ូតូឡាំប៉ាតា កាលពីវេលាម៉ោង៩ៈ០៥នាទីយប់ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨នេះ នៅតាមបណ្ដោយតាមផ្លូវលេខ១៦៣ កែងផ្លូវ៣៣០ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ តែមិនបានសម្រេច ខណៈដែលអ្នកបើកម៉ូតូឡាំប៉ាតា ក៏បើកកៀរម៉ូតូ ជនសង្ស័យដែលធ្វើសកម្មភាពឆក់ទូរស័ព្ទនោះ បណ្ដាលឱ្យដួល ត្រូវបានបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុរត់មកជួយ ចាប់ឃាត់បានភ្លាមៗផងដែរ ។ ៥នាទីក្រោយមកសមត្ថកិច្ចបានចុះមកអន្តរាគមន៍ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នោះភ្លាមនៅកន្លែងកើតហេតុ រួចវាយខ្នោះនាំយកទៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ តែម្ដង។