រតនគិរី៖ សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡៃ ស៊ីវន្ថា ពីបទលួចបដិមាករ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៨ នៅចំណុចវត្តហាត់ប៉ក់។ បើតាមសម្តីរបស់សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ឡៃ ស៊ីវន្ថា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង។ សមត្ថកិច្ចបានឆែកឆេរនៅបន្ទប់របស់ជនសង្ស័យ និងដកហូតរូបព្រះប្រក់នាគក្បាល៧ ចំនួន១អង្គធំ, រូបព្រះ២អង្គតូច, គងស្ពាន់តូចធំ ចំនួន៨, ចង្ក្រងស្ពាន់ចំនួន៦, រូបក្របីស្ពាន់១, ឆ្នាំងស្ពាន់១, កូនជញ្ជីងស្ពាន់២, រូបមាន់ស្ពាន់៣, តុំដាក់កំបោរស្ពាន់២, ផ្ទិលស្ពាន់១, លោហធាតុប្រាក់២ផ្ទាំង, រូបព្រះថ្មកែវ១ និងម៉ូតូម៉ាកហុងដា MSX ផលិតនៅប្រទេសចិន ពណ៌ស ដែលជាមធ្យោបាយធ្វើសកម្មភាព១គ្រឿងផងដែរ ៕
ដោយ៖ និស្ស