ស្រុកព្រៃនប់ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ចុះត្រួតពិនិត្យរថយន្តលើសល្បឿនកំណត់ ចេញពីទីប្រជុំជន ឃាត់បានរថយន្តល្មើសច្បាប់ចំនួន ១១គ្រឿង
ខេត្តព្រះសីហនុៈ កាលពីវេលាម៉ោង១២ៈ៣០នាទី ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨នេះ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៩៥-១៩៦ ស្ថិតនៅក្នុង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ចុះត្រួតពិនិត្យរថយន្តលើសល្បឿនកំណត់ ចេញពីទីប្រជុំជន កំណត់ ៤០គីឡូម៉ែត្រក្នុងមួយម៉ោង រកឃើញរថយន្តល្មើសចំនួន ១១គ្រឿង ក្នុងនោះមាន រថយន្តផ្លាកលេខភ្នំពេញ ០៨គ្រឿង កំពត ០១គ្រឿង កណ្ដាល ០១គ្រឿង និង ក្នុងមូលដ្ឋាន ០១គ្រឿង ។សកម្មភាពនេះធ្វើឡើងដើម្បីកាត់បន្ថយការបើកបរលើសល្បឿនកំណត់ ការពារកុំអោយមានគ្រោះថ្នាក់ចរាចរណ៍៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។