បុរសជនជាតិចិនម្នាក់ស្រវឹងស្រាបើកបុកបង្គោលភ្លើង ពេញទំហឹង បណ្តាលឲ្យរងរបួសស្រាល ស្ថិតនៅតាមបណ្តាោយផ្លូវណតប្រ៊ីត...
-

ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់មួយបានកើតឡើង ដោយបុរសជនជាតិម្នាក់បើករថយន្តម៉ាកហាយឡែនឌ័រ ទាំងស្ថានភាពស្រវឹង រួចទៅបុកបង្គោលភ្លើងយ៉ាងពេញទំហឹងបណ្តាលឲ្យ បែកកាទែម៉ាស៊ីនឹងបែកកង់មុខទីមុខលែងរួចតែសំណាងល្អអ្នកបើកបររងរបួសស្រាល ដែលហេតុការណ៍នេះបានកើតឡើងតាមបណ្តាោយផ្លូវណតប្រ៊ីត ត្រង់ចំណុចមុខសាលារៀនអន្តជាតិអារិកាំងប្រ៊ីងសង្កាត់អូបែកក្អម​ ខណ្ឌសែនសុខ ។ រថយន្តបង្កម៉ាក ហាយឡែនឌ័រ ពណ៍កណ្តុប្រម៉េះ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-4951 រងការខូចខាតបែកកាទែម៉ាស៊ីននិងបែកកង់មុខផ្នែកខាងឆ្វេងបើកបរដោយបុរសជនជាតិចិនម្នាក់មិនត្រូវបានគេស្គាល់អត្តសញ្ញាណ្ណនោះឡើយ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុ និងទាក់ទងសមត្ថកិច្ចជំនាញមកវាស់វែងស្ទូចយករថយន្តបង្កយកទៅរក្សាទុក នៅការយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕

ដោយ៖ ចិត្រា