កញ្ញា ស៊ូ ដាណេ បានរងរបួសពេញខ្លួន ដោយសារតែ....
-

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាសម្រៀងសម្បុរស្រអែម កញ្ញា ស៊ូ ដាណេ ត្រូវបានក្រុមចោរមួយក្រុមកធ្វើសកម្មភាពឆក់កាបូបធ្លាក់ពីលើម៉ូតូបណ្តាលឲ្យរងរបួសពេញខ្លួន។ បើយោងតាមការបង្ហោះរូបភាពក៏ដូចជាខ្លឹមសារនៅក្នុងគណនីហ្វេសប៊ុករបស់កញ្ញា បានរៀបរាប់ថា "រដូវកាលវើលខាប់ សូមបងប្អូនបង្កើនការប្រុងប្រយ័ត្តខ្ពស់ ជាពិសេស សំណូមពរដល់កងកំលាំងការពារជាតិទាំងឡាយ ខ្ជិលនិយាយច្រើន សូមជួយមើលម្តុំ ស្តាតអូឡាំពិក ម្តុំលក់ផ្លែឈើស្រីមុំ ឆក់ខ្ញុំ២ដងហើយ ក្រុមដដែលៗ គិតថាផុតគ្រោះហើយ ១ថ្ងៃជួបទុក្ខចង្រៃ២ដង ថ្ងៃផងយប់ផង ចំរើនណាស់នាង"។ យ៉ាងណាមិញ កញ្ញា ស៊ូ ដាណេ ក៏សូមអំពាវនាវដល់សមត្ថកិច្ចតាមមូលដ្ឋានមេត្តាជួយបង្កើនការការពារ និងសូមអរគុណដ៏បងប្អូនដែលបានជូនពរផងដែរ៕

ដោយ៖ និមល