ឱសថធម្មជាតិព្យាបាលស្លាប់ដៃជើង ខ្សោយប្រព័ន្ធសរសៃប្រសាទ ខ្សោយកម្លាំងសាច់ដុំ
ប្រភេទរុក្ខជាតិ៖ ស្លែងធំ។ ស្លែងធំ ជារុក្ខជាតិដើមធំ កំពស់១២-១៣ម។ មែករលីងគ្មានបន្លា សំបកប្រផះ។ ស្លឹកទល់ទង រលីង រឹង រលោង ខាងផ្ទៃលើមានទ្រនុង៣-៥។ កញ្ចុំផ្កាទងវែងខាងគល់ ខ្លីនៅខាងចុងចេញពីចុងមែក។ ផ្កាពណ៌ស។ ផ្លែរាងមូលមានជាតិទឹកច្រើនសំបករឹងក្រាស់ រលីងពណ៌លឿង ពេលទុំពណ៌ក្រហមមានគ្រាប់ច្រើនរាងមូលសំប៉ែតមានខ្លីក្រាស់។
+កន្លែងដាំដុះ ៖ ជារុក្ខជាតិដុះក្នុងព្រៃធំខ្ពស់រាប និងទំនាប។
វិធីធ្វើ និងវិធីប្រើប្រាស់៖
– កម្រតិប្រើសំរាប់មនុស្សពេញវ័យ ០.០៥ក្រាម ចំណិតគ្រាប់បានកែឆ្នៃរួចហើយប្រើម្ដងទៅបីដងក្នុងមួយថ្ងៃ ដាំផឹក ឬប្រើជាម្សៅ។
បើសិនជាប្រើប្រាស់តាមកម្រិតត្រឹមត្រូវ ជាថ្នាំលើកកម្លាំងកោសិកានៃសសៃប្រសាទ និងសសៃវិញ្ញាណទាំងអស់។
***បញ្ជាក់៖ ស្លែងមានជាតិពុលខ្លាំង ត្រូវប្រើដោយប្រុងប្រយ័ត្នបំផុត។***
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ រុក្ខជាតិឱសថកម្ពុជា
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។