ហេតុអីបានជាក្មេងត្រូវមកទទួលរងនូវអំពើទាំងអស់នេះ...ប្តីប្រពន្ធមួយគូរឈ្លោះប្រកែកគ្នា បម្រុងយកកូនប្រុសអាយុ៣ខែ​ ទំលាក់ពីបន្ទប់មកដី...
-

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ៣និង១៥នាទី ប្តីប្រពន្វមួយគូរបានឈ្លោះប្រកែកគ្នានៅក្នុងបន្ទុប់ជួល ឈានដល់ថ្នាក់វាយតប់គ្នា ហើយបំរុងយកកូនប្រុសរបស់ខ្លួនមានអាយុ៣ខែទម្លាក់ពីលើបន្ទប់ជួលជាន់ទី១ ចុះមកដីសំណាងល្អបានអ្នកជិតខាងជួយទាន់ ដែលហេតុការណ៍នេះបានកើតឡើងស្ថិតនៅ ក្នុងផ្ទះជួលលេខ៨០២ផ្លូវបេតុងនៅក្នុងភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាមសម្តីរបស់ម្នាក់មានឈ្មោះថា ខៀវ ចាន់ស៊ី ភេទប្រុស អាយុ៣៤ឆ្នាំ បានប្រាប់ឲ្យដឹងថា ពីរនាក់ប្តីប្រពន្ធបានមកលេងបន្ទប់របស់ខ្លួន ក្រោយមកក៏មានការឈ្លោះប្រកែកគ្នា ឈានដល់វាយតប់គ្នាទៀតផង ដើម្បីដណ្តើមយកកូនប្រុសដែលទើបតែមានអាយុ៣ខែ តែប្រពន្ធបម្រុងទម្លាក់ពីជាន់ទី១ចុះមកក្រោម តែសំណាងល្អដែលបានអ្នកនៅជិតបន្ទប់ជួល ជួយទាញយកកូនតូចនោះបានមកវិញ។ ក្រោយពេលកើតហេតុ ពីរនាក់ប្តីប្រពន្ធនោះបាននាំគ្នារត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែកូនប្រុសអាយុ៣ខែនោះតែប៉ុណ្ណោះ។ ស្ថិតនៅក្នុងស្ថានភាពនោះផងដែរ ប្រជាពលរដ្ឋក៏ប្រាប់ទៀតថា ក្មេងប្រុសរូបនេះត្រូវបានម្តាយចិត្តតរិច្ឆានច្របាច់.ក ស្ទើរស្លាប់ស្ទើររស់ទៅហើយ។ ក្រោយពេលកើតហេតុប្រជាពលរដ្ឋបានទំនាក់ទំនងទៅសមត្ថកិច្ចឲ្យជួយដល់ក្មេងប្រុសនោះផង ដោយសមត្ថកិច្ចក៏ទំនាក់ទំនងទៅអង្គការស្គុតមកទទួលយកក្មេងប្រុសតូច៣ខែយកទៅ នៅអង្គការដើម្បីបីបាច់ថែរក្សា៕

ដោយ៖​ និស្ស