បុរសជនជាតិចិនម្នាក់ បើករថយន្ត បុករបងដីគេ បណ្តាលឲ្យរងការខូចខាតរថយន្តផ្នែកខាងមុខយ៉ាងដំណំ...
-

ព្រះសីហនុ៖ នៅវេលាម៉ោង ៦ព្រឹក ថ្ងៃទី២៦​ ខែកក្តដា ឆ្នាំ២០១៨ មានរថយន្តឡិចស៊ី RX300 បើកបរដោយជនជាតិចិនម្នាក់ បើកទៅបុករបងថ្មដី (បង្កឡើងដោយខ្លួនឯង) មួយកន្លែងស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ជិតបន្ទាយកងរាជអាវុធហត្ថខេត្ត។ បើតាមសម្តីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ថា រថយន្តមួយគ្រឿងម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-0720 បើកបរដោយជនជាតិចិន (ម្នាក់ឯង) បានបុករបងថ្មលើដីរបស់គេ ។ ប្រជាពលរដ្ឋបានបន្តទៀតថា នៅក្នុងគ្រោះថា្នក់ចរាចរណ៍ខាងលើ ពុំមានអ្នករងរបួសឡើយ ក្រោយពីបង្ករួច បានដើរចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង៕

ដោយ៖ និស្ស