មកដល់ម៉ោង ៣ រសៀល ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គក្នុងខេត្តត្បូងឃ្មុំ បានបន្តកើនឡើងដល់កម្ពស់ ១៤,០៣ ម ហើយ
ណារ៉ា
-

មកដល់ម៉ោង ៣ រសៀល ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គក្នុងខេត្តត្បូងឃ្មុំ បានបន្តកើនឡើងដល់កម្ពស់ ១៤,០៣ ម ហើយ និងបានជន់កំណាត់ផ្លូវបេតុង ០១ ខ្សែ (ផ្លូវឆ្លងកាត់ពីស្រុកត្បូងឃ្មុំទៅស្រុកក្រូចឆ្មារ) ប្រវែងជាង ១ពាន់ម៉ែត្រ ក្នុងជម្រៅពី ០,៥-១ ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រឃុំជីរោទ៍ទី ១ និងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ។ ពេលនេះ ការធ្វើចរាចរឆ្លងកាត់តាមកំណាត់ផ្លូវខាងលើ ត្រូវបានផ្អាកជាបណ្តោះអាសន្ន ។

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology