ចុម...លេងទាំងកណ្ដាលថ្ងៃត្រង់ម៉ង!!! បើករថយន្ដកុងតៃន័រដឹកថ្មភ្នំទៅបុករបងផ្ទះពលរដ្ឋ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
រាជធានីភ្នំពេញ៖ បុរសម្នាក់ជាតៃកុងរថយន្ដកុងតៃន័រដឹកថ្មភ្នំ ដោយសង្ស័យងងុយដេក បានបើករថយន្ដបុករបងផ្ទះប្រជាពលរដ្ឋនៅចំណុចផ្ទះលេខ៤២ ផ្លូវបេតុងព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ បណ្ដាលឲ្យរងការខូខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កគ្រោះដល់មនុស្សឡើយ ដោយបង្កការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះ និងប្រជាពលរដ្ឋ កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃសុក្រ ៨រោច ខែទុតិសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ ។





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។