រថយន្តធុនធំ២គ្រឿងប្រលះគ្នាពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងបង្កការកកស្ទះចរាចរណ៍ជាខ្លាំង
-

រាជធានីភ្នំពេញ​ ៖ រថយន្តបែនដឹកដីធុនធំបើកលឿនខ្វះការប្រុងប្រយ័ត្នហ្វាំងមិនជាប់ជ្រុលទៅបុករថយន្តកុងតឺន័របើកឆ្លងផ្លូវរងការខូចខាតសំណាងគ្មានអ្នករបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១១នឹង៣០នាទីព្រឹក ថ្ងៃចន្ទ ១០រោច​ ខែទុតិយា​​សាឍ​ ឆ្នាំច សំរឹទ្ធិសក័ ព.ស​២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រកែផ្លូវទូលពង្រ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើត បានឃើញរថយន្តបែនដឹកដីធុនធំម៉ាក ហុីយ៉ាន់ដាយ ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ធំ 3A-2202បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវ៣០ម៉ែត្រទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនមិនប្រយ័ត្នលុះមកដល់ណុចផ្លូវបំជាបួនហ្វាំងមិនជាប់ក៏ជ្រុលទៅបុករថយន្តកុងតឺន័រម៉ាក STERLING ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ3C-0750 ចំពាក់កណ្ដាលខ្លួន ដែលបើកបរតាមបណ្ដោយផ្លូវទូលពង្រទិសដៅពីជើងទៅត្បូងរងការខូចខាតតែមិនមានអ្នករងរបួសទេ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ចុះដល់កន្លែងកើតហេតុត្រួតពិនិត្យធ្វើការវាស់វែងយករថយន្តទាំងពីរអែបខាងបញ្ជាសការកកស្ទះទុកអោយភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
ដោយៈ ភារ៉ា