គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ គ្មាន​អ្នកស្លាប់​ទេ មានតែ​អ្នករបួស១០នាក់
ណារ៉ា
-
(ភ្នំពេញ)៖ យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន៦លើក បណ្ដាល​ឲ្យ​មនុស្ស​របួសស្រាល៤នាក់ និង​របួសធ្ងន់៦នាក់។ ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង៦លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន៥គ្រឿង រថយន្ត​តូច៤គ្រឿង រថយន្ដផ្សេង២គ្រឿង និង​ថ្មើរជើង ១នាក់ ហើយ​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន ល្មើស​ល្បឿន, មិន​ប្រកាន់​ស្តាំ, ប្រជែង, បត់​គ្រោះថ្នាក់ និង​មិន​គោរព​សិទ្ធិ។ សូមបញ្ជាក់ថា យោងតាម​របាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា រយៈពេល០៥ថ្ងៃនេះ គិត​ចាប់ពី​ថ្ងៃទី០១ ដល់​ថ្ងៃទី០៥ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ៣៦លើក បណ្ដា​ឲ្យ​មនុស្ស​ស្លាប់​ចំនួន១០នាក់ ក្នុងនោះ​រងរបួស​ធ្ងន់​ចំនួន៣៣នាក់ និង​ស្រាល​ចំនួន២៦នាក់៕