រថយន្តទំនើបម៉ាក FORD RANGER បើកបុករថយន្តលាយសុីម៉ង់ដែលចតនៅកណ្ដាលផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តទំនើបម៉ាក FORD RANGER ជ្រុលទៅបុករថយន្តលាយសុីម៉ង់ដែលកំពុងសាងសងអាគារ យ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរ កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ នៅជាប់របង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមបណ្ដោយផ្លូវលេខ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។








ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។