រថយន្តសេរីទំនើបមួយគ្រឿង ម៉ាកអេសស្កាលែន ពាក់ស្លាកលេខ ខេមរភូមិន្ច បើកបរដោយជនជាតិចិន ចេញពីច្រកផ្លូវក្រសួងពាណិជ្ជកម្មឆ្លងកាត់ផ្លូវសហព័ន្វរុស្ស៊ីមិនប្រយ័ត្ន ក៏ត្រូវបានរថយន្តហ៊ីយ៉ានដាយ ដឹកដែកបុកពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ...
-

ភ្នំពេញ ៖ កាលពីថ្ងៃទី១២ ខែ សីហា ឆ្នាំ២០១៨ បុរសជនជាតិចិនម្នាក់ បើករថយន្តសេរីទំនើបមួយគ្រឿង ម៉ាកអេសស្កាលែន ចេញពីច្រកផ្លូវក្រសួងពាណិជ្ជកម្មឆ្លងកាត់ផ្លូវសហព័ន្វរុស្ស៊ីមិនប្រយ័ត្ន ក៏ត្រូវបានរថយន្តហ៊ីយ៉ានដាយ ដឹកដែកបុកពេញទំហឹង បណ្តាលឲ្យរថយន្ត អេសស្កាលែន រងការខូចខាតផ្នែកខាងឆ្វេងយ៉ាងដំណំ ដែលហេតុការណ៍នៅលើកំណាត់ផ្លូវសហព័ន្វរុស្ស៊ី ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា​ រថយន្តសេរីទំនើប ម៉ាកអេសស្កាលែត ពណ៍ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ច2-0999 បានបើកយ៉ាងលឿនចេញពីផ្លូវក្រសួងពាណិជ្ជកម្ម បម្រុងឆ្លងកាត់ផ្លូវសហព័ន្ចរុស្ស៊ី មិនបានប្រយ័ត្ន បណ្តាលឲ្យរថយន្តដឹកដែកធ្វើសំណង់មួយគ្រឿងម៉ាក ហ៊ីយ៉ានដាយ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ3D-5531 ដែលធ្វើដំណើរនៅលើកំណាត់ផ្លូវសហព័ន្វរុស្ស៊ី ក៏បានបើកមកបុកពេញទំហឹង ចំពាក់កណ្តាលរថយន្ត អេសស្កាលែត បណ្តាលឲ្យរថយន្ត អេសស្កាលែត រងការខូចខាតផ្នែកទ្វារខាងធ្វេងយ៉ាងដំណំ។ ចំណែកម្ចាស់រថយន្តហ៊ីយ៉ានដាយ ក្រោយពីកើតហេតុ ក៏បានបើកទ្វាចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង។ ក្រោយកើតហេតុសមត្តកិច្ចផ្នែកចរាចរណ៍អធិការដ្នាននគរបាលខណ្ឌសែនសុខបានចុះមកធ្វើការវាស់វែងរួចបានយករថយន្តទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្នាននគរខណ្ឌសែនសុខដើម្បីឲ្យភាគីទាំងសង់ខាងចូលខ្លួនទៅដោញស្រាយគ្នាតសមនិតិវិធីផ្លូវច្បាប់៕

ដោយ៖ និស្ស