ប្រហែលគិតថាអំណាចគាត់ធំជាងច្បាប់ហើយមើលទៅ!! អ្នកបើករថយន្ត Lexus 570 ស្លាកលេខរដ្ឋ 07-2-8989 ដកកាំភ្លើងភ្ជង់អ្នកបើករថយន្តស្ទូច មិនឲ្យយករថយន្តរបស់ខ្លួនដែលបើកបុកសួន និងបង្គោលភ្លើងទៅស្នងការដ្ឋានរាជធានីភ្នំពេញ, អភិបាលក្រុង និងស្នងការបញ្ជាឲ្យវាយខ្នោះ
ភ្នំពេញ៖ បុរសម្នាក់ទំនងជាសមត្ថកិច្ចជាន់ខ្ពស់មួយរូប មានខ្សែទុយោជាថ្នាក់ដឹកនាំ ដោយមិនខ្លាចរអែងច្បាប់នោះ បានបើករថយន្ដស៊េរីទំនើប Lexus 570 ពាក់ស្លាកលេខរដ្ឋ 07-2-8989 ទៅបុកសួន និងបង្គោលភ្លើងរបស់រដ្ឋ នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ នាយប់ទាបភ្លឺថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ បណ្ដាលឲ្យរងការខូចខាត។










ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។