ឱសថធម្មជាតិប្រឆាំងចំពោះរោគស្រ្តេស រោគឈឺក្បាល ជួយកំចាត់បាក់តេរី និងវីរុសផ្សេងៗ សម្រួលដល់ការរំលាយអាហារ ជួយឲ្យយើងបានគេងលក់ស្រួល
ណារ៉ា
-

ព្យាបាល៖ ប្រឆាំងចំពោះរោគស្រ្តេស រោគឈឺក្បាល ជួយកំចាត់បាក់តេរី និងវីរុសផ្សេងៗ សម្រួលដល់ការរំលាយអាហារ ជួយឲ្យយើងបានគេងលក់ស្រួល

* វិធីប្រើជីអង្កាម៖ -យកស្លឹកវាប្រមាណ១០សន្លឹក មកត្រាំនៅក្នុងទឹកក្តៅឧណ្ហៗ១កែវ (មិនខ្លាំងពេកទេកុំឲ្យវារលួយ) ទុកឲ្យយូរប្រហែល ១០នាទី ដើម្បីឲ្យជីអង្កាមចេញរសជាតិ -រួចយើងអាចយកវាមកទទួលទាន ជាភេសជ្ជៈ ឫយើងលាយជាមួយនឹងម្ហូបអាហារជារៀងរាល់ថ្ងៃ
-យើងអាចហាលវាឲ្យក្រៀមធ្វើជាតែដើម្បីឆុងពិសា -គេអាចចំរ៉ាញ់ជាប្រេងហើយគេលាយជាមួយនឹងចំណីអាហារ។
ជីអង្កាមនេះ វាជាថ្នាំកំចាត់បាក់តេរី និងកំចាត់វីរុសផ្សេងៗ និងអាចធ្វើឲ្យយើងលាងសំអាតដំបៅមុខរបួស បានជំនួសថ្នាំ ហើយជួយសំរួលដល់ការរំលាយអាហារ ដ៏មានប្រសិទ្ធភាព នៅក្រោយពេលដែលយើងហល់អាហារ និងជាពិសេស ទៅទៀតនោះ គឺជា ប្រភេទរុក្ខជាតិដែលធ្វើឲ្យយើងមានអារម្មណ៍ធូរស្បើយ និងជួយឲ្យយើងបានគេងលក់ស្រួល ប្រឆាំងចំពោះរោគស្រ្តេស និងរោគឈឺក្បាល។
ប្រភព៖ អ៊ាង សុផល្លែត ប្រែសំរួលដោយ៖ គឹម អាម៉េនដា