ស៊យណាស់...ជាងជួសជុលរថយន្តម្នាក់ ឡើងសាករថយន្តដែលជួសជុលរួច ស្រាប់តែបើកថយក្រោយ ហ្វ្រាំងមិនសុី ទៅបុកខ្លោងទ្វារ ប៉ុស្ត៍ិយាមមុខអធិការដ្ឋាននគរបាល បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ
-

ខេត្តព្រះសីហនុ៖ រថយន្តធុនធំ១គ្រឿងបើកថយក្រោយ ហ្វ្រាំងមិនសុី បុកចូលខ្លោងទ្វារ ប៉ុស្ត៍ិយាមមុខអធិការដ្ឋាននគរបាលស្រុក ព្រៃនប់រងការខាតយ៉ាងដំណំ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ។


បើតាមសមត្ថកិច្ចប្រាប់ថា រថយន្តដែលបង្កគ្រោះថ្នាក់ចរាចរណ៍នេះ កាលពីមុនបានធ្លាប់ជួបគ្រោះថ្នាក់ម្តងមកហើយ រួចត្រូវបានសមត្ថកិច្ចនគរបាល យកមករក្សារទុកនៅអធិការដ្ឋាននគបាលស្រុកព្រៃនប់។ លុះដល់ថ្ងៃទី២៨ ខាងភាគីរថយន្តនោះបានហៅជាងមកជុសជុល ដើម្បីយករថយន្តត្រឡប់ចេញទៅវិញ ចៃដន្យមិនល្អ បន្ទាប់ពីជុសជុលរួចរាល់ជាងរថយន្តក៍បានឡើងបើកបរយករថយន្តចេញ ដោយដាក់លេខថយក្រោយ តែហ្វ្រាំងមិនស៊ី ធ្វើអោយរថយន្ត ថយជ្រុលទៅបុកខ្លោងទ្វារ និងប៉ុស្ត៍យាមរបស់អធិការដ្ឋាននគរបាលស្រុក ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ។


ជាងជួសជុលរថយន្តរូបនោះមានឈ្មោះ ខ្មៅ​ ដា ​ភេទប្រុស អាយុ​២៧ឆ្នាំ​ មាន​ទី​លំនៅ​ភូមិ​វាល​ធំ​ឃុំវាលរេញ​ស្រុកព្រៃនប់​។ 


ក្រោយពេលកើតហេតុ សមត្ថកិច្ចអនុញ្ញាតអោយជាងជួសជុលរថយន្តនេះយករថយន្តចេញ ដោយខាងជាងជួសជុលយល់ព្រមជួសជុលខ្លោងទ្វារនិងប៉ុស្តិ៍យាមដែលខូចនេះ ដោយធ្វើការសម្របសម្រួលយោគយល់គ្នាទៅវិញទៅមក៕



ដោយ៖​ភារ៉ា