បច្ចេកទេសចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារតាមធម្មជាតិ ធ្វើឲ្យមាន់ឆាប់ធំធាត់លឿន ឈ្នះជំងឺ ចិញ្ចឹមរយៈពេលខ្លី ឆាប់ទទួលផល និងលក់បានទៀត
ណារ៉ា
-

ខាងក្រោមនេះ ជាបទពិសោធន៍ចិញ្ចឹមមាន់តាមធម្មជាតិជោគជ័យរបស់ប្អូនប្រុស ចាន់ សុធា ជាកសិកររស់នៅភូមិទីប៉ាត់ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ ឃើញថាការចិញ្ចឹមមាន់តាមបែបប្រពលវប្បកម្មតាមគោលការណ៍ធម្មជាតិ ធ្វើឲ្យមាន់ឆាប់ធំធាត់លឿន ឈ្នះជំងឺ ហើយចិញ្ចឹមតែរយៈពេលខ្លី អាចឲ្យយើងឆាប់ទទួលផល និងលក់បានទៀតផង ។

១. ការជ្រើសរើសពូជចិញ្ចឹម

-ពូជដែលមានមាឌធំ ជើងល្មៀត ព្រោះវាចេះការពារកូននិង សាយកូន ។

២. ការធ្វើទ្រុង និងរៀបចំសំបុក

ទ្រុងត្រូវមានទីធ្លាសំរាប់ឲ្យមាន់ដើរលេងរកចំណី

សំបុកដាក់ឲ្យមាន់ពង គួរធ្វើសំបុកក្រាស់សំរាប់រដូវវស្សា និងសំបុកស្តើងសំរាប់រដូវក្តៅ ។

៣. ការថែរក្សា

-កូនមាន់ដែលទើបញាស់ពីសំបុក ក្រុងវាទុករយៈពេល ៧ ទៅ ១០ ថ្ងៃ ឲ្យកូនមាន់រឹងដៃ រឹងជើង ទើបព្រលែងឲ្យដើររកស៊ីជាមួយមេ ។

៤. ការផ្តល់ចំណី

លាយច្រើនមុខបញ្ចូលគ្នា សំរាប់មាន់ ២៥ ក្បាល លាយ :

-កន្ទក់ ១ គីឡូក្រាម

-ស្លឹកស្តៅពី ១ ទៅ ១ ខាំកន្លះ បុកឲ្យម៉ដ្ឋ

-អង្ករ ឬចុងអង្ករ ១ ទៅ ២ កំប៉ុង

-បាយ និងកាកសំណល់ផ្ទះបាយ ទឹកអង្ករ រួចលាយបញ្ចូលគ្នាឲ្យសព្វ រួចយកទៅដាក់ក្នុងស្នូកចំណីឲ្យមាន់ស៊ី ១ ថ្ងៃ ២ ទៅ ៣ ដង។

៥. ការដាក់ទឹក

-ប្រើសំបកគរប៉ុនធ្នាប់ដៃប្រវែង ២ ទៅ ៣ តឹក ដំឲ្យទក់ រួចដាក់ត្រាំទឹក ៦ លីត្រ ឲ្យមាន់ផឹកជាប្រចាំក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃ ទើបប្តូរម្តង ។

មុនពេលសាកល្បងអនុវត្តវិធីនេះ មាន់ដែលចិញ្ចឹម ក្នុងរយៈពេល ២ ខែ មានទំងន់តែ ៣ ទៅ ៤ ខាំប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីបានអនុវត្តតាមវិធីរៀបរាប់ខាងលើមកឃើញថា មាន់ចិញ្ចឹមតែរយៈពេល ១ ខែកន្លះ មានទំងន់រហូតដល់ ១ ទៅ ១,៣ គីឡូក្រាម។


(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)