ក្តុកក្តួលណាស់...ពេលប៉ាចេញពីធ្វើការទោះហត់យ៉ាងណា ឲ្យតែបានឃើញកូនប៉ា ក៏បាត់ហត់ភ្លាម តែពេលនេះ ប៉ាលេងបានឃើញមុខកូនទៀតហើយ ប៉ាលេងបានងូតទឹកឲ្យកូនទៀតហើយ ប៉ាលេងបានថើបកូនដូចមុនទៀតហើយ សូមកូនទៅកាន់សុគតិភពចុះណាកូនសំលាញ់ប៉ា....
-

ខ្សែរជីវិតរបស់មនុស្សម្នាក់ ត្រូវបានគេកំណត់រួចមកហើយ មិនថាមនុស្សចាស់ ឬក៏ក្មេងឡើយ ។ យ៉ាងណាមិញដូចជាជីវិតរបស់ក្មេងតូចម្នាក់នេះអញ្ចឹង កើតទើបតែបានអាយុជិត១ខែប៉ុនណោះ បែរជាត្រូវឃ្លាតឆ្ងាយពីឪពុកម្តាយ យ៉ាងស្រស់ៗ មិនថាលោកទាំងពីរប្រឹងស្រែកហៅ ប្រឹងស្រែកយំយ៉ាងណា ក៏គ្មានថ្ងៃត្រឡប់មកវិញដែរ។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់បងប្រុសម្នាក់ដែលមានឈ្មោះថា"ប៊ុនគឿន ស៊ីណា" បានរៀបរាប់ទាំងទឹកភ្នែកថា "(កើត) ថ្ងៃអាទិត្យ ១៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២. ទី២៣ កញ្ញា គ.ស២០១៨ វេលាម៉ោង ១១:៤៥នាទីថ្ងៃត្រង់។ (មរណភាព) ថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២. ទី១៩ តុលា ២០១៨ វេលាម៉ោង ១៤ រសៀល។ រូបកូនសម្រាលបាន៣ថ្ងៃទឹកមុខស្រស់ស្អាតណាស់ ទោះដឹងថាកូនយ៉ាងណាតែប៉ាម៉ាក់សប្បាយចិត្តណាស់ បើមកថ្ងៃទី២២ តុលា ឆ្នាំ២០១៨នេះ អាយុកូនបាន១ខែត្រឹម"។


បងប្រុសបានបន្តទៀតថា "ថ្ងៃនេះប៉ាមិនបានធ្វើទឹកដោះគោឲ្យកូនញ៊ាំទេ ប៉ាមិនបានដាំទឹកក្តៅឲ្យកូនងូតទឹក ប៉ាមិនបានបោកខោអាវឲ្យកូនទៀតទេ ប៉ាមិនបានស្តាប់កូនយំទៀតទេ ប៉ាមិនបានឃើញមុខកូនទៀតទេ ប៉ាលែងបានថើបកូនទៀតទេ ប៉ាលែងមានកូនទៀតហើយ ប៉ាលេងមានឈ្មោះថាប៉ាគេទៀតហើយ ប៉ាហត់ប៉ាបានឃើញមុខកូនពេលមកពីធ្វើការលេងមានហើយ ប៉ាអរគុណដែលឲ្យប៉ាហត់ អរគុណដែលឲ្យប៉ានឹកកូន អរគុណដែលប៉ាអាចមានកូន អរគុណដែលមកនៅនិងប៉ាត្រឹម២៨ថ្ងៃ អរគុណដែលធ្វើឲ្យប៉ាគេងមិនលក់មើលថែកូន អរគុណដែលឲ្យប៉ាបារម្ភពីកូន ។ល។ យប់នេះកូនគេងតែឯង កូនថប់ទេកូន កូនខ្លាចទេកូន"។


បងប្រុសបានប្រាប់ទៅកាន់កូនជាទីស្រលាញ់ថា​"មុខកូនប៉ានៅស្រស់ណាស់ មុខមាត់ច្រមុះនរណាក៏សរសើរថាស្អាតសូម្បីតែពេទ្យក៏សសើរដែរ តែមេឃវាចង្រៃអី យប់មិញបន្ទាប់ ពីរៀបចំទុកដាក់កូនរួចមេឃភ្លៀងចង់រហែកមេឃ ភ្លៀងខ្លាំងនិងច្រើនមែនមែន អាសូរពាក្យមួយមាត់ដែលម៉ាក់កូនសួរប៉ាថា (បងមេឃភ្លៀងខ្លាំងណាស់ កូនគេប្រហែលត្រជាក់ខ្លាំងនិងរងាខ្លាំងហើយ) ពេលឮភ្លាមខ្ញុំស្លុតចិត្ត និងចង់ភាំងស្មារតី ខ្ញុំបាននិយាយបន្លប់ និងប្រាប់ថាកុំនិយាយចឹង ខ្ញុំទប់អារម្មណ៍ខ្លាំងណាស់ ណាអាណិតប្រពន្ធផង ថ្ងៃដែលកូនទៅចោលប៉ា ប៉ាមិនបានស្រក់ទឹកភ្នែកដើម្បីកូន មិនមែនប៉ាមិនស្រលាញ់ និងអាណិតកូនទេ តែដោយយាយតា មីង ជាពិសេសម៉ាក់កូនម្នាក់ៗសោយសោក និងខ្សឹកខ្សួលទន់ខ្សោយអស់ហើយ គ្មាននរណារឹងពឹង និងផ្តល់កម្លាំងចិត្តគ្នា ដូច្នេះប៉ាសុខចិត្តរឹងមាំ អត់ធ្មត់ លាក់អារម្មណ៍ខ្លួនឯង ដើម្បីម៉ាក់កូន ខ្លាចម៉ាក់កូនប៉ះពាល់សុខភាព ទើបប៉ាធ្វើជាសើច ធ្វើជារឹងមាំ ធ្វើជាអ្នកឲ្យកម្លាំងចិត្ត តែក្នុងចិត្តវិញពិតជាទន់ជ្រាយ និងខ្លោចផ្សារណាស់ និងពិបាកធ្វើចិត្តណាស់ អរគុណសម្រាប់បងប្អូនដែលឲ្យខ្ញុំធ្វើចិត្តរឹងមាំ និងកាត់ចិត្ត តែវាពិតជាពិបាកណាស់ដែលលាក់អារម្មណ៍ចឹង ហាក់ដូចមានរឿងតែធ្វើជាមិនមានរឿងទៅវិញ ប៉ាបានតែឈរមើលកន្លែងកូនពីចម្ងាយ ប៉ាមិនអាចធ្វើចិត្តបានភ្លាមៗទេ ព្រោះមុខកូននៅស្រស់ៗនិងប៉ាខ្លាំងណាស់ ពិសេសអារម្មណ៍អនុស្សាវរីយ៍របស់កូនចាប់ពីចាប់ផ្ទៃ រហូតសម្រាល រូបភាពទាំងនោះវាបង្ហាញគ្រប់ពេល គ្រប់រសជាតិ"។


"ពេលខ្ញុំឃើញកូនគេ មានអារម្មណ៍នឹកដល់កូនខ្លួនឯងណាស់ កូនសម្លាញ់ប៉ាឲ្យប៉ាសុំទោសណា ប៉ាបានលុបរូបកូនអស់ហើយ ដើម្បីកុំឲ្យម៉ាក់កូននិងប៉ាដិតដានអារម្មណ៍ ដើម្បីឲ្យកូនទៅបានសុខស្ងប់ ប៉ាសុំទោស ប៉ាស្រលាញ់កូនណាស់ កូនមកដូចបំណងដែលប៉ាចង់បាន ព្រោះប៉ាប្រាថ្នាចង់បានកូន កូនក៏មកមែន ប៉ាប្រាថ្នាចង់បានកូនបងជាកូនប្រុស ពិតជាបានដូចចិត្តមែន តែកូនគ្រាន់មកស្គាល់ប៉ានិងម៉ាក់ មិនយូរក៏ទៅវិញ បើមកដល់ថ្ងៃនេះកូនបានអាយុ១ខែល្មម តែកូនឲ្យសុខចុះណាកូន កូនជួយថែរក្សាប៉ាម៉ាក់ផង ម៉ាក់ប៉ាមិនអាចធ្វើជាម៉ាក់ប៉ារបស់កូនមួយជីរិតកូនបាន"។


យ៉ាងណាមិញ បងប្រុសមិនបានបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់បងប្រុសទេ ថាកូនកើតជំងឺអីនោះ តែគាត់គ្រាន់តែប្រាប់ថាកូនគាត់ស្លាប់ដោយសារតែជំងឺ។



ប្រភព៖ ប៊ុនគឿន ស៊ីណា