សូមចូលរួមរំលែកទុក្ខផង...លោកតា វ៉ិចទ័រ ជួបទុក្ខធំ ដោយសារតែអ្នកម្តាយធំ របស់លោកបានទទួលមរណៈភាព
-

ភ្នំ​ពេញ៖ ខណៈពេលដែលពុកម៉ែ បងប្អូនកំពុងតែមានក្តីទុក្ខចំពោះការបាត់បង់ លោកតា  ប្រាជ្ញ ឈួន ដែលជាអ្នកសិល្បះបុរាណ ចាប៉ីដងវែង ដោយរូបលោកទើបតែទទួលមរណៈភាពមិនទាន់បានមួយថ្ងៃផង ស្រាប់តែនៅលើបណ្តាញសង្គមហ្វេសប៊ុកលោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ ក៏បានបង្ហោះសារយ៉ាងក្រៀបក្រំដោយសារតែអ្នកមានគុណទទួលមរណៈភាពផងដែរ។


នៅក្នុងគណនីហ្វេសប៊ុករបស់លោក ក៏បានបង្ហោះសារយ៉ាងក្រៀមក្រំថា "អ្នកម្តាយធំរបស់ខ្ញុំបានលាកូនចៅទាំងអស់គ្នារៀងរហូតហើយ។ទឹកចិត្តកូនចៅស្តាយស្រណោះមិនអាចគណនាបានឡើយ។សូមអោយវិញ្ញាណក្ខ័ន្ធអ្នកម្តាយធំបានទៅកាន់ឋានសុគតិភព។"


យ៉ាងណាមិញក៏មាន ពុកម៉ែបងប្អូន សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះផងដែរ។


ប្រភព៖ Rithy Sovann