អ្នកនាង យក់ ឋិតរដ្ឋានិងស្វាមី ជួបទុក្ខធំ ក្រោយពេលជីដូនទទួលមរណភាព​...
-

ភ្នំពេញ៖ តារាចម្រៀងអ្នកនាង យក់ ឋិតរដ្ឋា បានបង្ហោះសារសោកសង្រែងយ៉ាងខ្លាំង ក្រោយពេលលោកយាយជាទីស្រលាញ់ បានទទួលមរណភាព កាលពីពេលថ្មីៗនេះ។ 


សារដ៏គួរឲ្យសង្វែគចិត្តមួយនេះ ត្រូវបានបង្ហោះលើផេកផ្ទាល់របស់អ្នកនាង ដោយមានសារចូលរួមរំលែកទុក្ខជាច្រើន។ អ្នកនាងក៏បានរៀបរាប់នៅក្នុងគណនីហ្វេសប៊ុក ផ្ទាល់ថា "លោកយាយអើយពួកចៅលែងបានឃើញមុខទៀតហើយ"។


អ្នកនាង ក៏បានបន្តទៀតថា "លោកយាយបានធ្វើច្រើនពេករហូតដល់ចៅមិនអាចរៀបរាប់អស់ទេយាយអើយពីថ្ងៃនេះទៅយាយលែងឈឺចាប់ទៀតហើយតែពួកខ្ញុំក៏លែងមានលោកយាយ ទៀតដែរ ពីពេលនេះតទៅ"។


ប្រភព៖ ហ្វេសប៊ុក អ្នកនាង យក់ ឋិតរដ្ឋា