សូមចូលរួមរំលែកទុក្ខផង...មុននឹងបិទភ្នែក ម្តាយសូមចង់ឃើញមុខកូនជាលើកចុងក្រោយ តែមិនទាន់បានឃើញផង ស្រាប់តែ...
-

បើយោងតាមគណនីហ្វេសប៊ុកមួយបានធ្វើការបង្ហោះសារ អមនិងរូបភាពរបស់ក្មួយស្រី ដែលបានលាចាកលោកទៅវ័យក្មេង ដែលហេតុការណ៍នេះ ត្រូវបានមហាជនជាច្រើនបានបង្ហាញអារម្មណ៍សោកស្តាយជាខ្លាំងចំពោះក្រុមគ្រួសារនៃសព។ រឿងរ៉ាវមួយនេះ ត្រូវបានធ្វើការបង្ហោះដោយឈ្មោះ "ជូ លី" កាលពីថ្ងៃម្សិលមិញ។


ដោយសារតែក្រុមគ្រួសារសាច់ញាតិ មានការពិបាកចិត្តខ្លាំងពេក ទើបធ្វើការបង្ហោះសារយ៉ាងវែងថា "គ្រួសាររបស់យើងខ្ញុំមានទុក្ខដ៏សែនសោកសង្រែងដែលបានបាត់បង់មនុស្សជាទីស្រលាញ់ហេតុអ្វីផ្តាច់ជីវិតម្នាក់ទទួលបានជីវិតម្នាក់បែកគ្នារហូតគ្មានថ្ងៃជួបបែកទាំងស្រណោះមិនអស់ចិត្តគ្នានៅក្មេងណាស់ មីងនៅតែឃើញមុខស្នាមសើចសំលេងក្មួយនិយាយលេងនៅទ្រហឹងពេញត្រចៀក បិទភ្នែកបើកភ្នែកនៅតែឃើញ អាយុក្មួយមិនមែនត្រូវអស់នោះទេ ចំពោះការបាត់បង់នេះពិតជាសោកសៅហួសថ្លែង សូមអោយវិញ្ញាណកន្ខក្មួយទៅកាន់ឋានសួគ៌កុំបារម្មណ៍ពីកូនប្រុសក្មួយអីពួកយើងមើលថែផ្តល់ភាពកក់ក្តៅអោយល្អ មីងដឹងថាការចាកចេញរបស់ក្មួយគឺទៅទាំងឈឺចាប់អាល័យបុត្រាគ្រាន់តែមុខកូនក៏មិនបានឃើញកូនកើតមកហើយបានត្រឹមនិយាយថាសុំមើលមុខកូនពេលយកកូនមកអោយមើលម្តាយបិទភ្នែកទៅហើយ"។


យ៉ាងណមិញ ក៏មានអ្នកបងប្អូនជាច្រើន បានចូលរួមសោកស្តាយ និងអាណិតប្អូនស្រី​ ដែលបានបាត់បង់ជីវិតទាំងវ័យក្មេងបែបនេះនោះទេ។


ប្រភព៖​ ជូ លី