តារាកំប្លែង លោកតា ចេក ជួបទុក្ខធំ ខណៈពេលដែលអ្នកម្តាយជាទីស្រលាញ់ ទទួលមរណភាព
-

ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ តារាកំប្លែងជើងចាស់ ដែលមានឈ្មោះបោះសំលេង លោកតា ចេក បានបង្ហោះសារយ៉ាងក្រៀមក្រំ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់លោក ដោយអ្នកម្តាយជាទីស្រលាញ់ បានទទួលមរណភាព។


តារាកំប្លែងរូបនេះបានបង្ហោះសារថា "តែមួយភ្លែតសោះឥឡូវម្ដាយខ្ញុំបានស្លាប់ហើយពិតជាលឿនណាស់រកតែផ្ដាំអីក៏មិនទាន់ដែរ កំពុងតែពិបាកផង ថែមរឿងអ៊ីចឹងទៀត"។


ជាការពិតណាស់ ឪពុកម៉ែបងប្អូន ពិតជាបានដឹងពីជីវិតនៃការរស់នៅរបស់តារាកំប្លែង លោកតា ចេក ដែលរាល់ថ្ងៃលោកពិតជាមានជីវិតភាពលំបាកខ្លាំងមែនទែន។ យ៉ាងណាមិញ មានមហាជនជាច្រើន បានបង្ហោះសារចូលរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះ។