សូមចូលរួមរំលែកទុក្ខផង...សាស្ត្រាចារ្យសាកលវិទ្យាល័យវិចិត្រសិល្បៈ លោក នូ​ យុទ្ធារិទ្ធ​ បានទទួលមរណភាពហើយ
-

កាលពីយប់រំលងអាធ្រាត្រ វេលាម៉ោង ១យប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ លោក នូ យុទ្ធារិទ្ធ សាស្ត្រាចារ្យ សាកលវិទ្យាល័យវិចិត្រសិល្បះ បានទទួលមរណៈភាពហើយ។ 


បើយោងតាមគណនីហ្វេសប៊ុករបស់លោក អុឹមជីវ៉ា បានរៀបរាប់ពីក្តីក្រៀមក្រំថា​" តារាសំដែង លោក នូ​ យុទ្ធារិទ្ធ​ ទទួលអនិច្ចកម្ម ហើយ !!!

សូមចូលរួុមមរណះទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសពលោក នូ យុទ្ធារិទ្ធ សាស្ត្រាចារ្យ សាកលវិទ្យាល័យវិចិត្រសិល្បះ និងជាតារាសម្តែងដែលបានធ្វើមរណះកាលទៅកាលពីវេលាម៉ោងជិត1 រំលងអាធ្រាតថ្ងៃទី 27/10/2018 នៅមន្ទីរពេទ្យកាល់ម៉ែត្រដោយរោគាពាធិ។

ដំណឹងនេះចាត់ទុកជាសេចក្តីអញ្ជើញដល់សិល្បករនិងញាតិមិត្តជិតឆ្ងាយនៃសពដែលមានបំណងចូលរួុមពិធីបុណ្យសពលោក​ នូ យុទ្ធារិទ្ធដែលតំកល់ទុកនៅវត្តកោះក្របី។ ដោយក្តីគោរព អុឹមជីវ៉ា