ឧកញ៉ា ទៀ វិចិត្រ ប្រាប់ថា «អំពើល្អអត់មានលក់នៅតាមទីផ្សារនោះទេ»
មួយរយៈនេះឃើញមហាជនក្នុងបណ្ដាញសង្គមស៊ែរចែករំលែកគ្នាយ៉ាងច្រើននូវអំពើល្អរបស់លោកឧកញ៉ា ទៀ វិចិត្រ ដែលតែងជួយជនក្រីក្រ ពិសេសនោះគឺចាស់ជរាគ្មានទីពឹងតែម្ដង។

ជានិច្ចកាលលោកឧកញ៉ាក៏តែងតែបង្ហោះសារទាក់ទងទ្រឹស្ដីល្អៗមួយចំនួនលើបណ្ដាញសង្គមធ្វើអោយប្រិយមិត្តអ្នកប្រើប្រាស់បណ្ដាញសង្គមពេញចិត្តយ៉ាងខ្លាំង ។

មិនខុសគ្នាពីលើកមុនឡើយ នៅថ្ងៃនេះដែរលោកឧកញ៉ាបានបង្ហោះមួយឃ្លាធ្វើអោយបងប្អូនពេញចិត្តយ៉ាងខ្លាំង ។ លោកឧកញ៉ាសរសេរថា៖ «ចាំទុកណាថាអំពើល្អអត់មានលក់នៅតាមទីផ្សារនោះទេ ទោះបីមិនបានលទ្ធផល អ្នកណាដឹង រឺ មិនដឹងជារឿងរបស់គេ គ្រាន់តែយើងដឹងខ្លួនយើងថា ធ្វើអំពើល្អគឺគ្រប់គ្រាន់ហើយ....»៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។