លោកជំទាវ ហ៊ុន ម៉ាលី កូនស្រីពៅ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមដំណើរជាមួយក្រុមការងារមនុស្សធម៌ បានចុះទៅប្រគល់​ផ្ទះទេវតា ​ចំនួន​០២ខ្នង ជូនដល់​ទុរគត​ជន​ ចាស់​ជរាគ្មាន​ទីពឹងនៅ​ខេត្តតាកែវ
-

ខេត្តតាកែវ ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨នេះ លោកជំទាវ ហ៊ុន ម៉ាលី កូនស្រីពៅ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមដំណើរជាមួយក្រុមការងារមនុស្សធម៌ បានចុះទៅប្រគល់​ផ្ទះទេវតា ​ចំនួន​០២ខ្នងជាបន្តទៀត ជូនដល់​ទុរគត​ជន​ ចាស់​ជរាគ្មាន​ទីពឹង​នៅក្នុងស្រុកទ្រាំង ខេត្តតាកែវ។


លោកជំទាវ ហ៊ុន ម៉ាលី បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញមកចូលរួមទាំងអស់ក្នុងកម្មវិធីនេះ ដោយលោកជំទាវបានបញ្ជាក់ថា ជានិច្ចកាលសម្តេចទាំងទ្វេតែងគិតគូរ អំពីសុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។


១.ផ្ទះលេខ ២៥៥ ប្រគល់ជូនលោកយាយ យី វៀន អាយុ៨៧ឆ្នាំ រស់នៅភូមិត្រពាំងរំពាក់ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។

២.ផ្ទះលេខ ២៥១ ប្រគល់ជូនលោកយាយ ម៉ៅ យន អាយុ៧០ឆ្នាំ រស់នៅភូមិស្រម៉ក្រោម ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។

សូមបញ្ជាក់: ទុរគតជនដែលទទួលបានផ្ទះទេវតានីមួយៗ ក៏ទទួលបានអំណោយបន្ថែមពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមានសម្ភារប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគជាច្រើនមុខ និងថវិកាមួយចំនួន។


ក្នុង​ឱកាស​នោះដែរ មានប្រជាពលរដ្ឋ សិស្សានុសិស្ស ដែលបានចូលរួមអបអរសាទរកម្មវិធីផ្ទះទេវតានាពេលនេះ ក្រុមការងារបានចែកជូនអំណោយសម្តេច​តេជោ​ ហ៊ុន​ សែន​ និង​សម្តេចកិត្តិព្រឹ​ទ្ធបណ្ឌិតផងដែរ មានសម្ភារសិក្សា នំកញ្ចប់ ខោអាវសម្រាប់លោកយាយ លោកតា។


ប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីនោះបានសម្តែងនូវសមាណចិត្តសប្បាយរីករាយយ៉ាងក្រៃលែង និងជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមឱ្យមានសុខភាពល្អបរិបូរណ៍ ដើម្បីបន្តដឹកនាំប្រទេសឱ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត។



ប្រភព៖​ Phorn Sophal