ព្រះសីហនុ ៖ ករណីហិង្សាមួយបានកើតឡើងរវាងជនជាតិចិន និងជនជាតិចិន យកដបស្រាវាយទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួស រយះកញ្ចឹង.កដេរ១៥ថ្នេរ រងរបួសប្រអប់ដៃខាងស្តាំ ជើងខាងស្តាំ និងក្បាល ដែលហេតុនេះបានកើតឡើង នៅវេលាម៉ោង០៧និង៣០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ នៅចំណុចតូបលេខ៧៧៧ ក្រុមទី១៧ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ជនសង្ស័យមានឈ្មោះថា SONG SHUAI ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្លឹបម៉ីម៉ី ស្នាក់នៅភូមិ៥ សង្កាត់៤ក្រុង-ខេត្តព្រះសីហនុ ។
ចំណែកជនរងគ្រោះ ឈ្មោះ HE YONG ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្លឹបម៉ីម៉ី ស្នាក់នៅភូមិ៥ សង្កាត់៤ក្រុង-ខេត្តព្រះសីហនុ ។ ករណីហិង្សាដោយចេតនានេះ បង្កឡើងដោយជនសង្ស័យម្នាក់ជាជនជាតិចិនបានធ្វើសកម្មភាពយកដបស្រាបៀរវាយទៅលើជនរងគ្រោះជាជនជាតិចិនដូចគ្នា បណ្តាលឲ្យរងរបួស រយះកញ្ចឹង.កដេរ១៥ថ្នេរ រងរបួសប្រអប់ដៃខាងស្តាំ ជើងខាងស្តាំ និងក្បាល។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងករណីមួយនេះ គឺអ្នកទាំងពីរបានអង្គុយផឹកស៊ីជាគ្នា ហើយក៏បានទាស់ពាក្យសម្តីគ្នា ទើបបង្កឲ្យមានអំពើហិង្សាតែម្តង។ ចំពោះជនសង្ស័យខាងលើការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕
ដោយ៖ ភត្រ្តា