អស្ចារ្យខ្លាំងណាស់!!! គ្រាន់តែ Janie រៀបអាពាហ៍ពិពាហ៍ថ្មីៗ មិនទាន់បានប៉ុន្មានផង ស្រាប់តែប្រុសស្អាត Dj Push សុំមិត្តស្រី Jooy រៀបការដែរនៅលើឆាកតែម្តង....(មានវីដេអូ២)
តារាសម្តែងស្រីល្បីឈ្មោះក្នុងប្រទេសថៃ គឺអ្នកនាង Janie បានរៀបអាពាហ៍ពិពាហ៍ជាមួយ គូស្នេហ៍វ័យក្មេងគឺលោក Mike ហើយកាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីពួកគេបានស្គាល់គ្នា និងសិក្សាចិត្តពីគ្នាទៅវិញទៅមកក្នុងរយៈពេលខ្លីប៉ុន្នោះ ហើយត្រូវបានមហាជន និងអ្នកគាំទ្រហៅស្នេហារបស់ពួកគេថាជាស្នេហាផ្លេកបន្ទោរទៀតផង។
ជាពិសេសគេក៏សង្កេតឃើញមានតារាសិល្បៈទាំងគូរៗ បានបណ្តើរគ្នាចូលរួមពិធី អាពាហ៍ពិពាហ៍ របស់អ្នកនាង Janie ហើយម្នាក់ៗសុទ្ធតែលេងខ្លួនស្អាតកប់ៗតែម្តង ក្នុងនោះក៏មានគូរស្នេហ៍រវាង Dj Push និង Jooy ផងដែរដែលបានចូលរួម។
មិនយូរប៉ុន្មានបន្ទាប់ពីពិធីអាពាហ៍ពិពាហ៍របស់មិត្តភក្តិ Janie ស្រាប់តែថ្មីៗនេះលោក Dj Push បានសុំគូរស្នេហ៍រួមអាជិបសិល្បៈ គឺកញ្ញា Jooy ជាសាធារណៈនៅក្នុងកម្មវិធីមួយតែម្តង ធ្វើឲ្យអ្នកទស្សនា និងហ្វេនៗពិតជាភ្ញាក់ផ្អើលជាខ្លាំង ព្រោះមើលទៅគឺមានសេចក្តីសុខណាស់។

































ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។