ភ្នំពេញ ៖ យុវជនមួយក្រុមដែលមានគ្នា៤ទៅ៥នាក់ បានធ្វើដំណើរដោយរថយន្តមួយគ្រឿងក្នុងល្បឿនលឿន ហើយជ្រុលចង្កូតទៅបុកបង្គោលបង្ហាញចរាចរណ៍ និងប៉ះបង្គោលភ្លើងស្ទុបថែមទៀត បណ្ដាលឲ្យរថយន្តបង្ករងការខូចខាតយ៉ាងដំណំ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងនិងផ្លូវត្រសក់ផ្អែម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឋចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ គេសង្កេតឃើញមានរថយន្តបង្ករម៉ាក ហ្វតរ៉េងជ័រ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2AE-5257 បានធ្វើដំណើររួមគ្នាជាច្រើននាក់ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ខណះមកដល់ចំណុចកើតហេតុខាងលើ ក៏បួងចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកបង្គោលបង្ហាញចរាចរណ៍ និងបង្គោលភ្លើង បណ្ដាលឲ្យរងការខូចខាត ។ ចំណែករថយន្តបង្កបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ ។
ក្រោមកើតហេតុ សមត្ថកិច្ចមូលដែលបានទទួលផ្នែកចរចរណ៍ បានចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុក រងចាំដោះស្រាយតាមនីតិវិធី៕
ដោយ៖ ភត្រ្តា