ម៉ាឡេស៊ី: កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ សត្វឆ្កែមួយក្បាលនេះហ៊ានលះបង់ជីវិត ខ្លួនឯងដើម្បីសង្គ្រោះក្រុមគ្រួសារម្ចាស់ របស់វាពីសត្វពស់ថ្លាន់មួយក្បាល។ ហេតុការណ៍នេះបានកើតឡើងនៅផ្ទះរបស់ម្ចាស់ឆ្កែនៅភូមិ Jalan Kejatau, Sri Aman, Sarawak ។ យោងទៅតាមទស្សនាវដ្តី New Straits Times បាននិយាយថាសមាជិកគ្រួសារម្នាក់បានហៅឆ្កែរបស់ពួកគេត្រលប់មកផ្ទះវិញប៉ុន្តែវាមិនបានត្រឡប់មកវិញទេ។ ដោយការអន្ទះអន្ទែងនិងបារម្មណ៍ពីសត្វឆ្កែរបស់ពួកគេ ម្ចាស់ផ្ទះក៍បានសម្រេចចិត្ដ ដើរទៅរកវា នៅខណះពេលនោះសត្វឆ្កែដ៍ឆ្លាតមួយក្បាលនេះកំពុងតែរារាំងសកម្មភាពសត្វពស់ថ្លាន់នេះមិនឲ្យមកក្បែរផ្ទះម្ចាស់វាទេ។ តែជាអកុសលសត្វឆ្កែមួយក្បាលនេះបានស្លាប់ក្រោយពីត្រូវសត្វពស់ថ្លាន់រឹតរហូតដល់ផុតដង្ហើមស្លាប់។
គួរបញ្ជាក់ថា នៅពេលដែលម្ចាស់ឃើញសត្វឆ្កែដ៍ឆ្លាតមួយក្បាលនេះបានស្លាប់បាត់បង់ជិវិតក្រោយពីបានការពារជីវិតខ្លួន ហើយម្ចាស់ឆ្កែក៍មានការសោកស្តាយនិងអាណិតដល់វាជាខ្លាំងនិងមិននឹកស្មានថាវាជាសត្វដែលស្មោះស្ម័គ្រនិងស្រលាញ់ម្ចាស់វារហូតដល់ហ៊ានលះបង់ជិវិតដើម្បីគេឡើយ។
អត្តបទបកប្រែនិងកែសម្រួលដោយ: ផានិត
ប្រភពពី : WOB