តារាម៉ូឌែល និងជាវេជ្ជបណ្ឌិតយម្នាក់ ត្រូវបានក្រុមប្រឹក្សាភិបាលផ្នែកវេជ្ជសាស្រ្ដ ដកហូតអាជ្ញាប័ណ្ឌ ក្រោយពីបង្ហោះរូបស៊ិចសុី តាមបណ្តាញសង្គម
-

មីយ៉ាន់ម៉ាៈ កាលពីថ្ងៃទី​០៣​ មិថុនា កន្លងទៅថ្មីៗនេះ តារាម៉ូដែល និងជាវេជ្ជបណ្ឌិតនាង Nang Mwe San ត្រូវបានក្រុមប្រឹក្សាភិបាលផ្នែកវេជ្ជសាស្ត្រ បានព្យួរអាជ្ញាប័ណ្ឌរបស់នាង នៅក្នុង​លិខិត​មួយ​ផ្ញើ​ទៅ​នាង ដោយ​សរសេរបញ្ជាក់ថា នាងបានបង្ហោះរូបថត តាមបណ្តាញសង្គមហ្វេសបុក ដោយស្លៀកពាក់ឈុតស៊ិចសុី និងប៊ីគីនី​មិន​សមរម្យ​។ ផងដែរនោះ នាងបាននិយាយថា នាងនឹងធ្វើការតវ៉ាប្រឆាំង នឹងការសំរេចចិត្តក្រុមប្រឹក្សាភិបាលផ្នែកវេជ្ជសាស្ត្រ ដែលធ្វើការដកហូតអាជ្ញាប័ណ្ឌនាង ក្រោយពីនាងបានបង្ហោះរូបភាពសុិចសុី តាមបណ្តាញសង្គមហ្វេសបុក។

តាមរយៈទំព័រហ្វេសបុក ជាវេជ្ជបណ្ឌិតផង ជាតារាម៉ូដែលផង នាង Nang Mwe San ដែលមានអាយុ២៨ឆ្នាំ ជារឿយៗ តែងតែបង្ហោះរូប ស្លៀកបំពាក់ស៊ិចសុី ស្លៀកពាក់សំលៀកតឹងៗ ឈុតដេកយប់ ឈុតប៊ីគីនីហែលទឹក និងសូម្បីឈុតសំលៀកបំពាក់ប្រពៃណីមីយ៉ាន់ម៉ា ក៏ស៊ិចសុីដែរ។

តាមលិខិតនោះ ក្រុមប្រឹក្សា​បន្ថែមថា​ នាង​បានធ្វើ​រឿង​ ដែលមិនសាកសមនឹង​ប្រពៃណី​មី​យ៉ាន់​ម៉ា ទោះបី​ធ្លាប់​សន្យាថា​ ឈប់​ធ្វើ​ដូច្នេះក៏ដោយ ក្រោយធ្លាប់មាន​ការព្រមាន​កាលពី​ខែមករា​ក្ដី​។

បន្ទាប់ពីកើតរឿងបែបនេះ សាមុីខ្លួនបានសម្តែងការភ្ញាកផ្អើលខ្លាំង ដោយនិយាយថា ដើម្បីក្លាយជាវេជ្ជបណ្ឌិតម្នាក់ វាពិតជាការតស៊ូលំបាកខ្លាំងណាស់ តើការស្លៀកពាក់ស៊ិចសុីបែបនេះ នៅពេលខ្ញុំជួបអ្នកជំងឺឬ? ចំលើយគឺមិនដែលទេ! វាគ្រាន់តែជារូបភាពសិល្បៈ។ សំរាប់នាង​មិនអាច​ទទួលយក​សេចក្ដីសម្រេច​នេះ​បានទេ ដូច្នេះ​នាង​នឹង​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំងនឹងការសម្រេចមួយនេះ ៕