រន្ធត់ណាស់! នារីវ័យក្មេងម្នាក់ ធ្លាក់ពីលើអគារអាផាតមិន កំពស់៣០ជាន់ ទាំងអាក្រាតកាយ ស្លាប់យ៉ាងអាណោចអាធ័ម ដោយមិនដឹងមូលហេតុ....!
-

ប្រទេសថៃៈ កាលពីពេលថ្មីៗនេះ ស្ថិតនៅទីរួមខេត្តឈុនបុរី ប្រទេសថៃ មានករណីដ៏រន្ធត់មួយ ដោយនារីវ័យក្មេងជនជាតិថៃម្នាក់ បានធ្លាក់ពីលើអគារអាផាតមិន កម្ពស់៣០ជាន់ ស្លាប់យ៉ាងអាណោចអាធ័ម តែអ្វីដែលពិបាកទទួលនោះ គឺនារីរងគ្រោះធ្លាក់ស្លាប់មិនមានសំលៀកបំពាក់ឡើយ។ 

ពាក់ព័ន្ធជាមួយករណីខាងលើនេះ សមត្ថកិច្ចបានឈានដល់ឃាត់ខ្លួនសួរនាំមិត្តប្រុសរបស់នារីរងគ្រោះ ជាជនជាតិកូរ៉េខាងត្បូង ហើយនៅក្នុងបន្ទប់កើតហេតុ គេឃើញមានថ្នាំញៀនប្រភេទK ថែមទៀតផង ហើយបឋមប៉ូលិសក៏បាននាំខ្លួនបុរសរូបនេះ ដែលមានឈ្មោះ Sung Cheol ទៅឃុំខ្លួនបណ្ដោះអាសន្ន។ ពេលនេះសមត្ថកិច្ចពុំទាន់ប្រាកដនៅឡើយទេថា ជាករណីអត្តឃាត ឬជាឃាតកម្មទេ។

យោងតាមសម្ដីសាក្សី ដែលជាអ្នករស់នៅជិតខាងបានឲ្យដឹងថា បុរសជនជាតិកូរ៉េខាងត្បូងម្នាក់នេះ ជាមនុស្សចូលចិត្តប្រើប្រាស់គ្រឿងញៀន ព្រមទាំងប្រើប្រាស់អំពើហិង្សារ លើមិត្តស្រីរបស់ខ្លួនជាញឹកញ៉ាប់ គ្រាដែលនាងនៅរស់។

យ៉ាងណាមិញ សមត្ថកិច្ចនៅពុំទាន់អាចសន្និដ្ឋានវែងឆ្ងាយឡើយ តែជំហានដំបូងត្រូវប្រមូលយកវត្ថុតាងនៅបន្ទប់ជនរងគ្រោះ និងពិនិត្យសាកសព ដើម្បីឲ្យប្រាកដថា ជាករណីអ្វីឲ្យប្រាកដ ៕