បងប្រុសម្នាក់​បានលើកឡើងថា នេះគ្រាន់តែជាលទ្ធផលធម្មតា តែបើគិតពីការខំប្រឹងរបស់គោព្រៃ ពួកគាត់ស៊ូខ្លាំងណាស់ទើបអាចបានឡើងមកប្រកួតជាមួយក្រុមលេខ1អាស៊ីបាន...
ស៊ីហៀង
-

ប្រិយមិត្តជាច្រើនប្រាកដបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ ក្រុមកីឡាករជម្រើសជាតិ គោព្រៃ ប៉ះជាមួយនិង​ ក្រុមកីឡាករ អ៊ីរ៉ង់ បាន​ស៊ុត​បញ្ចូល​ទី​កម្ពុជា​បន្តបន្ទាប់​រហូត​ដល់​ទៅ ១៤គ្រាប់ ក្នុង​ការ​ប្រកួត FIFA World Cup Qatar 2022។ ក្រោយពីទស្សនារួចហើយក៏មានបងប្អូនជាច្រើន បានបង្ហាញមតិផ្សេងៗគ្នា ជាមួយគ្នានោះផងដែរក៏មានម្ចាស់គណនីហ្វេសប៊ុកមួយបានបង្ហាញអារម្មណ៍មិនពេញចិត្តចំពោះលោកគ្រូបង្ហឹកព្រមទាំងបានសរសេរថា" ពួកខ្ញុំមិនចង់បានបុរសម្នាក់នេះនៅបង្វឹកជម្រើសជាតិទេ គ្រូម្នាក់នេះលក់មុខកម្ពុជាខ្លាំងណាស់ ចាញ់ដល់14? គ្រូគួរតែបណ្តេញចេញ មិនអញ្ចឹងទេបាល់ខ្មែរមិនរីកចារើនឡើយ ពួកយើងមិនត្រូវការលោកម្នាក់និងទេ ??"។

ដោយឡែកមានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Seng Pisalr គាត់ក៏បានបង្ហាញអារម្មណ៍នៅតាមបណ្តាញសង្គមហ្វេសប៊ុកមុននេះបន្តិចថា​"នេះគ្រាន់តែជាលទ្ធផលធម្មតា តែបើគិតពីការខំប្រឹងរបស់គោព្រៃ ពួកគាត់ស៊ូខ្លាំងណាស់ទើបអាចបានឡើងមកប្រកួតជាមួយក្រុមលេខ1អាស៊ីបាន។ កន្លងមកពួកគាត់ក៏បានជួយបង្ហាញថាកម្ពុជាជាក្រុមគ្រោះថ្នាក់មួយសំរាប់ក្រុមខ្លាំងៗមួយចំនួន សូមសរសើរការអភិវឌ្ឍន៍ និងជាពិសេសបងប្អូនដែលគាំទ្រគោព្រៃ"។

ជាការពិតណាស់ ពួកគាត់បានខិតខំប្រឹងរាល់ថ្ងៃ​ មិនថាថ្ងៃក្តៅ ភ្លៀងយ៉ាងណាក៏មិនអាចបញ្ឈប់ ការខិតខំប្រឹងប្រែងរបស់ពួកគាត់បានដែរ។ នៅក្នុងការប្រកួតមួយនេះ វាពិតពិបាកពេកហើយសម្រាប់ពួកគាត់ ព្រោះអ៊ីរ៉ង់ សុទ្ធសឹងតែជាមនុស្សពូកែ​ ហើយមានសមត្ថភាព និងមានបទពិសោធន៍ជាច្រើនឆ្នាំមកហើយ បើប្រៀបធៀបជាមួយពួកគាត់នោះ ។ យ៉ាងណាមិញ ក៏មានបងប្អូនច្រើននៅតែគាំទ្រ ក្រុមកីឡាករគោព្រៃ ជាបន្តទៀត សង្ឃឹមថ្ងៃណាមួយពួកយើងនិងធ្វើបាន ហើយលើកកំពស់វិស័យមួយនេះឲ្យបានឈានដល់ចំណុចមួយបានយ៉ាងល្អ។ សូមបងប្អូនជួយគាំទ្រជាបន្តទៀត ដើម្បីឲ្យពួកគាត់មានកំលាំងចិត្តបន្តដំណើរទៅមុខ៕

ប្រភព៖ Seng Pisalr