កីឡាករជម្រើសជាតិ របស់កម្ពុជាប៉ះជាមួយនិង ក្រុមកីឡាករ អ៊ីរ៉ងបានស៊ុតបញ្ចូលទីកម្ពុជាបន្តបន្ទាប់រហូតដល់ទៅ១៤គ្រាប់ ក្នុងការប្រកួត FIFA World Cup Qatar 2022។ នៅក្នុងការប្រកួតនេះ បានធ្វើឲ្យកីឡាករ រៀងបាក់ទឹកចិត្តបន្តិចមែន តែពួកគាត់នៅតែមិនអស់សង្ឃឹម ពួកគាត់នឹងខិតខំប្រឹងប្រែងជាបន្តទៀត ហើយនិងឈានមកដល់ចំណុចមួយ ដែលជាក្តីប្រាថ្នាធំរបស់ពួកគាត់។
ដោយឡែក បើយើងមកស្តាប់ ក្រោយពីការប្រកួតរបស់ពួកគាត់រួច។ ម្នាក់មានទឹកមុខហាក់ អស់កំលាំងបន្តិច តែពួកគាត់នៅតែមិនមិនអស់សង្ឃឹម។ នៅក្នុងកិច្ចប្រជុំរបស់គ្រូបង្វឹក លោក ហុងដា និងក្រុមកីឡាករ នៅពេលនេះ លោកបានលើកមួយសំនួរទៅកាន់កីឡាករថា តើអ្វីដែលយើងមានអារម្មណ៍ថា ភាពខុសគ្នាខ្លាំងបំផុតរវាងកម្ពុជាហើយនិង អ៊ីរ៉ង់? ចំលើយរបស់ក្រុមកីឡាករបានឆ្លើយថា កាយសម្បទា, challenge, កម្រិតនៃការលេង (បច្ចេកទេសនៃការលេងរបស់គឺល្អជាងយើង) ។ល។
លោក ហុង ដា បានមានប្រសាសន៍ថា អ្វីដែលខុសគ្នាខ្លាំងបំផុតរវាងយើងនិងគេនោះគឺ ថាមពល និងកាយសម្បទា ។ តើយើងគិតថា ធ្វើយ៉ាងណាទើបយើងអាចយកឈ្នះគេបាន? ហេតុអ្វីបានជាយើងបាត់បង់វា? តើអ្វីជាវិធីដើម្បីឲ្យយើង បានខិតទៅជិតគេ (ជិតស្មើរនិងគេ)? តើយើងគួរតែលេងមួយទល់មួយជាមួយគេ ឬក៏យើងព្យាយាមលេងឲ្យប៉ះជាមួយគេ? នៅពេលដែលយើងអត់ហត់ យើងលេងបានល្អ យើងអត់លេងឲ្យមានកំហុសច្រើនទេ ប៉ុន្តែយើងចុះខ្សោយម្តងបន្តិចៗ ពេលដែលយើងហត់ ខួរក្បាលរបស់យើង ដំណើរការមិនល្អ បន្ទាប់ពីយើងទទួលបានបាល់យើង យើងនឿហត់រួចរាល់ហើយ ហើយកីឡាករផ្សេងៗទៀតអត់អាច ទ្រាំទ្រនៅជំហរមួយដ៏ត្រឹមត្រូវ ទីតាំងមួយដ៏ត្រឹមត្រូវ តើយើងគួរធ្វើយ៉ាងមេច?យើងមិនគួរបោះបង់ទេ សម្រាប់យើងក៏ដូចជាកម្ពុជារបស់យើងដែរ ហើយសម្រាប់ជម្រើសជាតិកម្ពុជាក៏ជាអនាគតបាល់ទៀតរបស់ពួកយើងដែរ ។ ការប្រកួតថ្ងៃនេះ គឺជាការប្រកួតដ៏ល្អមួយសម្រាប់យើង ដើម្បីឲ្យយើងដឹងថា តើយើងនៅកន្លែងណា? ប្រសិនបើគាត់ជ្រើសរើស យកតាក់ទិច កលល្បិចយើងលេងបាល់ឆ្ងាយ ប្រហែលជាយើងចាញ់៤ទៅ៥-0ទេ វាអាចទៅរួច គាត់អាចប្រាប់យើង យើងអាចទាត់បាល់ ហើយមិនបាច់រត់ទេ មិនបាច់ឲ្យហត់ទេ ពេលដែលមក គឺបំបាក់គូរប្រកួតប្រជែងដែលមក មិនបាច់ប្រើកំលាំង ទៅប្រយុទ្ធទេ ហើយយើងអាចកាត់បន្ថយសល់ត្រឹម ៤ទៅ៥-0 ។
លោកបានបន្តទៀតថា ហេតុអីបាន១៤-0 ? ពីព្រោះអីយើងប្រើថាមពល ដើម្បីទៅប្រយុទ្ធដូចគ្នា ពេលដែលយើងបង្កើតកំហុស យើងហត់ គេមានតំបន់នៅពីក្រោយខ្នងយើង ហើយគេចូលចិត្តលេង counter ។ ដូច្នេះយើងចាញ់រហូតដល់ទៅ១៤ ។ កុំយល់ច្រលំ យើងអាចជ្រើសរើសបាន ត្រឹម៤-0 5-0 បាន មិនមែនអត់មានជំរើសទេ ដូចកាលដែលយើងលេងជំរុះលើកមុនអញ្ចឹង យើងចាំខ្លួនឯងយើងលេងរបៀបមិចអត់ ប៉ុន្តែសម្រាប់ការលេងអញ្ចឹងគឺគ្មានន័យអ្វីទាំងអស់ គឺមិនមែនបង្កើតឲ្យយើងមានឪកាស អនាគតល្អួទៅពេលខាងមុខនោះទេ ។
លោកក៏បានប្រាប់ឲ្យដឹងទៀតថា យើងចាញ់១៤-0 ធ្វើឲ្យយើងដឹង ជាជម្រើសដ៏ល្អថាយើងនៅត្រង់ចំណុចណា ? យើងបានដឹង ហើយថា តើយើងបានបង្កើតកំហុសរបៀបមិច? ហើយគាត់បានដឹងថា យើងមានទំនុកចិត្តខ្លះ នៅក្នុងស្ថានភាពនឹងមានទំនុកចិត្តត្រូវទេ ប៉ុន្តែប្រាកដណាស់ ថាបាល់ទាត់លេង៩០នាទី នឹងហើយ មូលហេតុអ្វីបានយើងត្រូវតែក្លាយខ្លួនជាកីឡាករអាជីព អាជីពន័យយ៉ាងមិច? អ៊ីរ៉ង់ ធំជាងយើង ខ្លាំងជាងយើង ហើយពួកគេលេងកន្លែងដែលល្អជាងយើង។ តើយើងទៅដល់កម្រិតគេយ៉ាងមិច? គឺយើងត្រូវធ្វើខ្លួនជាអ្នកអាជីព ពួកយើងលេងបាល់ទាត់នៅកម្ពុជា យើងមិនអាចផ្លាស់ប្តូរគំនិតយើងបានភ្លាមៗទេ តែយើងអាចផ្លាស់ប្តូរគំនិតយើងអាចផ្លាស់ប្តូរគំនិតនៅថ្ងៃអនាគតបាន។ យើងអាចផ្លាស់ប្តូរបាន ដោយការរត់ឲ្យបានច្រើន តើយើងមានវិធីអ្វីដែលធ្វើឲ្យយើងរត់បានច្រើនជាងនេះ គឺយើងត្រូវធ្វើខ្លួនឲ្យក្លាយជាអ្នកអាជីព ហាត់ឲ្យបានខ្លាំង ញុាំឲ្យល្អ និងការសំរាកឲ្យល្អ ។ គ្មានអ្នកណាអាចជួយក្តីសុបិន្តយើងបានទេ មានតែខ្លួនយើងដែលអាចបំពេញក្តីសុបិន្តខ្លួនឯងបាន។ វាមិនមែនងាយស្រួលនោះទេ វាមិនអាចផ្លាស់ប្តូរត្រឹមតែមួយខែនោះទេ ពីរខែ ១ឆ្នាំ ២ឆ្នាំនោះទេ យើងត្រូវការអភិវឌ្ឍន៍ខ្លួនម្តងបន្តិចៗ ឲ្យទៅមុខ ។ យ៉ាងហោចណាស់ លោកក៏រីករាយនៅក្នុងការលេងរបស់ក្រុមកីឡាររបស់ពួកយើងនៅថ្ងៃនេះ។
លោកបានបន្ថែតទៀតថា កុំបំភ្លេចការប្រកួតនៅថ្ងៃនេះ អារម្មណ៍ដែលយើងពិបាកនៅថ្ងៃនឹង អាចធ្វើឲ្យខ្លាំងនៅថ្ងៃមុខ ។ យើងត្រូវរក្សាអារម្មណ៍នឹង កាន់តែយូរ នោះយើងនឹងទទួលបានភាពជោគជ័យកាន់តែយូរ កាន់តែឆ្ងាយ អារម្មណ៍ដែលឈឺចាប់ និងធ្វើឲ្យយើងអាចផ្លាស់ប្តូរបាន ។ ចូលដល់វគ្គទីពីរលោកពិតជាមានមោនភាពចំពោះក្រុមកីឡាករខ្លាំងណាស់៕
សូមទស្សនាវិដេអូទាំងអស់គ្នា៖
ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា