បើស្អាតជួយស៊ែរម្នាក់មួយមក...យុវតីម្នាក់ មានគំនិតច្នៃប្រឌិតខ្ពស់ ដោយយកក្រដាស់ប្រាក់រៀលមកច្នៃ ជា...
ស៊ីហៀង
-

បច្ចុប្បន្ន​មានយុវជនយើងជាច្រើនអ្នក បានបង្ហាញស្នាដៃ និងបានចូលរួមនៅក្នុងការជួយសង្គមខ្មែរ​ ហើយទទួលបានការកោតសរសើរពីសំណាក់ មហាជន ក៏ដូចជាអ្នកគាំទ្រតាមបណ្តាញសង្គមហ្វេសប៊ុក ។ ស្នាដៃទាំងអស់នោះសុទ្ធសឹងតែទទួលបានការកោតសរសើរ ពីស្នាដៃរបស់យុវជនខ្មែរយើងផងដែរ។ ជាក់ស្តែងដូចជាយុវតីម្នាក់ បានបង្ហាញស្នាដៃរបស់ខ្លួនលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន អំពីរូបភាព ដែលរូបនាងបានគូរចេញពីលុយខ្មែរយើង។

ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Nou Putheavy បានបង្ហោះរូបកាលពីថ្ងៃម្សិលមិញ អមជាមួយនិងសារយ៉ាងខ្លីថា "នេះជារូបពេញរបស់ម៉ូតដែលខ្ញុំយកក្រដាស់ប្រាក់រៀលមកឆ្នៃ ។ រូបនេះមានសំណាងបានក្លាយជាឈុតសំលៀកបំពាក់ពិតរឺអត់គឺអាស្រ័យលើអ្នកទាំងអស់គ្នាហើយ?? ។លើកស្ទួយក្រដាស់ប្រាក់រៀលតាមលត្ថភាពដែលអាចធ្វើបាន​ ?បើស្រលាញ់សូមជួយចែករំលែកបន្តរផង?អគុណទុកមុន?? "។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន​ បានបង្ហាញចំណាប់អារម្មណ៍ជាខ្លាំងចំពោះរូបគំនូរទាំងអស់នេះ ម្នាក់ៗពោលពាក្យថា ស្រស់ស្អាតខ្លាំងណាស់ ហើយអ្នកខ្លះទៀតថា ខ្ញុំចូលចិត្ត។ យ៉ាងណាមិញ ស្នាដៃទាំងអស់នេះ ម្ចាស់គំនូរក៏បានសូមបងប្អូនទាំងអស់ជួយស៊ែរចែករំលែកបន្តផង ព្រោះការចែករំលែកនេះ និងជាកំលាំងចិត្តដ៏ធំរបស់នាងផងដែរ៕

ប្រភព៖ Nou Putheavy