ពាក្យដែលថា «ស្ត្រីបង្វិលចង្ក្រានមិនជុំ» ដែលដូនតាបានបន្សល់ទុកឲ្យ ដែលធ្វើឲ្យតម្លៃរបស់ស្ត្រីធ្លាក់ចុះ ដោយបានបកស្រាយថា ដូនតាបានកំហិតឲ្យមនុស្សស្រីធ្វើតែកិច្ចការក្នុងផ្ទះតែប៉ុណ្ណោះដូចជា ដាំបាយ សម្លរ បោកខោអាវ ថែរក្សាផ្ទះ មើលកូនឲ្យគ្រប់ជ្រុងជ្រោយទៅបានហើយ ដោយមិនចាំបាច់ក្នុងចូលធ្វើសេចក្តីសម្រេចចិត្តធំៗ ក្នុងគ្រួសារសង្គម និងប្រទេសជាតិឡើយ។

បើក្រុមគ្រួសារណាចាត់ទុកស្ត្រីគ្រាន់តែជាអ្នកបម្រើក្នុងផ្ទះ (មាន់ចងជើង) គឺក្រុមគ្រួសារនោះ មិនសូវ មានភាពរីកចម្រើននោះទេ។ ឯរឿងប្រទេសជាតិ ក៏ដូច្នោះដែរ បើប្រទេសណា ឬ សង្គមណា អោយតំលៃស្ត្រីទាបជាងបុរស គឺ សង្គមនោះ ឬប្រទេសនោះ មិនសូវរីកចំរើននោះទេ។ ផ្ទុយមកវិញ នៅពេលដែល ស្ត្រីចូលរួមយ៉ាងសកម្មក្នុងកិច្ចការប្រទេសជាតិ គឺប្រទេសនោះ ច្បាស់ជារីកចម្រើនយ៉ាងជាក់ច្បាស់។

ស្វាមីដែលមិនអោយតម្លៃភរិយា ឬរាប់ភរិយាត្រឹមតែជាអ្នករៀបចំផ្ទះសំបែង ចង្ក្រានជើងឆ្នាំង គឺប្រាកដណាស់ គឺដូចជាមនុស្សពិការភ្នែកម្ខាង ឬ ពិការជើងម្ខាង។ បើយើង មានភ្នែកតែមួយ តើយើងភ្លឺច្បាស់ជាងភ្នែកពីរ ឬយ៉ាងណា? បើយើងមានជើងតែមួយ តើដើរទៅមុខលឿន យ៉ាងម៉េចនឹងកើត?

ពាក្យចាស់លោកពោលថា «មនុស្សប្រុសដែលធ្វើកិច្ចការអស្ចារ្យ តែងតែមានមនុស្សស្រី ដ៏អស្ចារ្យនៅក្បែខ្លួន»។ ហេតុនេះហើយ បើស្វាមីជាជើងឆ្វេង ភរិយាត្រូវធ្វើជាជើងស្តាំ។ បើប្តីជាអណ្តាត ភរិយាត្រូវតែជាធ្មេញ។ បើប្តីជាអ្នកធ្វើស្រែ ប្រពន្ធត្រូវជាអ្នករើសគ្រាប់ពូជ។ បើប្តីជាអ្នកជំនួញ ប្រពន្ធត្រូវជាហិរញ្ញិក។ បើប្តីជាអ្នករដ្ឋការ ប្រពន្ធត្រូវជាអ្នកពិធីការ។ បើប្តីជាមេទ័ព ប្រពន្ធ ត្រូវជាអ្នកប្រារព្វ ប្រត្តិបត្តសាសនា ព្រះមហាក្សត្រ។ គ្រប់ពេលដែលស្វាមីរៀបនឹងដួល គឺតែងតែ មានភរិយាជួយលើកទឹកចិត្ត ជួយទប់ជំហរ ជួយប្រឹក្សាយោបល់ជានិច្ច ។ នេះជាអត្ថន័យ ចំពោះស្ត្រី ដែលថា «ត្រូវបង្វិលចង្ក្រានអោយជុំ» មិនត្រូវបកស្រាយខុសធ្វើអោយបងប្អូន ឬ កូនស្រីណាបាក់ទឹកចិត្តឡើយ។

ដូចគ្នាទៅហ្នឹងបងស្រី Heng Mey Heng បានបានបង្ហោះរូប ភ្ជាប់ជាមួយអត្ថន័យថា ៖ “អ្នកម៉ាក់រាល់គ្នាអេីយដោយសារតែចង់ជៀះអោយផុតពីពាក្យថាមនុស្សស្រីបង្វិលចង្រ្កានមិនជំុតែវាធ្វេីខ្លួនយេីងហត់ណាស់ នេះមែនដែលកូននឹងប្តីតែងពោលពាក្យថាស្រលាញ់តែហេតុអ្វីក្នុងគ្រួសារត្រូវបែងចែកការងាហេតុអ្វីមិនជួយសម្រាលការងារនាងខ្លះ ហឹុមតេីត្រូវហត់ដល់ពេលណា”។


