ហ្វេសប៊ុក ៖ នៅលើបណ្តាញសង្គមហ្វេសប៊ុកបានកំពុងតែមានការចាប់អារម្មណ៍ខ្លាំងមែនទែនទៅលើរូបភាពប៉ុន្មានសន្លឹករបស់បងប្រុសម្នាក់ដែលប្រកបរបរជាអ្នកលក់លៀសហាល ត្រឹមតែការលក់លៀសហាលរបស់គាត់គឺវាមិនមានអីដែរត្រូវចាប់អារម្មណ៍នោះទេព្រោះអីមានគេលក់ច្រើនណាស់នៅសព្វថ្ងៃនេះ ។

តែអ្វីដែលគេបានចាប់អារម្មណ៍ខ្លាំងនោះគឺក្មេងម្នាក់ ដែលតែងតែនៅជិតឪពុកគ្រប់ពេលទាំងក្តៅទាំងត្រជាក់និងក្រោមដំណក់ទឹកភ្លៀងគឺដោយសារតែជីវភាពលំបាកខ្លាំង ដូច្នះហើយបានជាគាត់យកកូនមកតាមរទេះលៀសហាលរបស់គាត់គ្រប់ពេលបែបនេះ ។

នេះបើយោងទៅតាមគណនីហ្វេសប៊ុកផេកដែលមានឈ្មោះថា ពានីភូមិខ្ញុំ បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ តើកូនៗណាខ្លះដែលវង្វេងនិងលោកីយ៍មិននឹកដល់គុណពុកម៉ែឃើញរូបភាពនេះ សុំក្មួយៗយុវវ័យ មេត្តាអាណិតស្រលាញ់ពុកម៉ែផងសូមសងគុណអោយពុកម៉ែវិញត្រឹមធ្វើ ជាកូនល្អ សិស្សល្អ មនុស្សល្អក្នុងសង្គម ត្រឹមប៉ុណ្ណឹង តើធ្វើបានទេ??៕
