បទពិសោធន៍ក្នុងឆាកជីវិតហើយ...លឺតែគេថាដល់ឥលូវជួបខ្លួនឯងហើយ ម៉ាស់មួយប្រអប់ ៣០ដុល្លារ ឪ Pharmacyអើយ អាណិតអ្នកក្រដូចខ្ញុំផង...
-

មហាជនមានការ បានជ្រាបហើយអំពីជំងឺវីរុស កូរ៉ូណា ដែលកំពុងតែរាតត្បាត ។ ខណៈពេលដែលតម្រូវការម៉ាស់ កំពុងតែត្រូវការជាចាំបាច់ សម្រាប់ការប្រើប្រាស់នោះ​ ។ ដោយឡែកកាលពីពេលថ្មីៗនេះ មានបងប្អូនជាច្រើន បានធ្វើចែករំលែក អំពីតំលៃលក់ម៉ាស់ ឡើងថ្លៃគួរឲ្យកត់សំគាល់ជាខ្លាំងនោះ។ 

ដោយសារតែម៉ាស់គឺជាត្រូវការចាំបាច់ដើម្បីការពារជំងឺនោះ ស្រាប់តែមានបងប្អូនជាច្រើន បានធ្វើការទិញម៉ាស់។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Den បានបង្ហោះសារគួរឲ្យហួសចិត្តទៀតថា​" បទពិសោធន៍ក្នុងឆាកជីវិតហើយ ... លឺតែគេថាដល់ឥលូវជួបខ្លួនឯងហើយ ។ ថ្ងៃនេះខ្ញុំបានដើរទិញម៉ាសស្ទើរតែគ្រប់ Pharmacy ពេញភ្នំពេញហើយ គេថាអត់មាន ស្រាប់តែខ្ញុំក៏ចូលទៅ pharmacy ឃើញគាត់មានម៉ាសលក់ក៏សួរតម្លៃគាត់ថាមួយប្រអប់ប៉ុន្មាន គាត់ថា30$ (ដូចក្នុងរូប)មាន50សន្លឹក ហើយខ្ញុំក៏សួរថាតម្លៃថោកបំផុតប៉ុន្មាន គាត់ថាអាស្តើង 10$ (ម៉ាស2 ប្រាំរយលក់តាមផ្លូវ)។ ខ្ញុំក៏សួរថាហេតុថ្លៃម្លេសអុី? គាត់ក៏ថាកាលមុនកូនចៅគាត់លក់ខុស តម្លៃពិតប្រាកដគឺប៉ុណ្ណឹង ទិញបានអត់? ខ្ញុំក៏ថាអត់អីទេអរគុណច្រើនអុី ?? ហើយក៏ដើរចេញមក។

ស្រុកខ្ញុំរីកចម្រើនបែបណាបើសម្បូរទៅដោយធនមនុស្សបែបនេះចឹង ? សូមក្រសួងពាក់ពន្ធជួយចាត់វិធានការផង អាណិតគ្នាអ្នករកម្ង៉ៃហូបម្ង៉ៃ គ្នាក៏ចង់រស់ដែរ តែបើអត់លុយទិញម៉ាសក៏មិនដឹងធ្វើយ៉ាងណាដែរ មានតែបបួលគ្នាទៅចំលងអុីនឹង ហ្នឹងឯង ?ស្រុកគេមានតែចែកហ្វ្រី ស្រុកខ្ញុំលក់ចាក់.ក? (កន្លែងមួយចំនួន)"។

ប្រភព៖ Den